មើលសម្រស់ ពេជ្រ សូលីកាផង កូនមួយហើយ នៅតែខ្ញង់ដដែល អាចឲ្យក្រមុំមួយចំនួនសុំខ្មាស!

កេរ្តិ៍ឈ្មោះដ៏ល្បីរបស់តារាចម្រៀងនិង សម្តែង ពេជ្រ សូលីកា គឺបានរីសុះសាយពេញប្រទេសកម្ពុជា កាលពីប៉ុន្មានឆ្នាំមុន ដែលទស្សនិកជនមិនតិចនោះទេដែល បានគោរពស្រលាញ់ តាំងពីពេលនោះរហូតមកទល់បច្ចុប្បន្ននេះផងដែរ។

ជាការពិតណាស់ រហូតមកទល់ពេលបច្ចុប្បន្ន អាចនិយាយបានថា តារាស្រីមួយដួងនេះ មានភាពជោគជ័យទៅក្នុងអាជីពជាសិល្បៈការិនីទៅហើយ ប៉ុន្តែក្នុងខណៈពេលនេះ អ្នកនាងក៏បានសម្រាកពីការងារនេះខ្លះហើយ ដោយប្រកបរបររកសុីដោយខ្លួនឯងវិញម្តង។

ដោយឡែក ទោះបីជាសព្វថ្ងៃនេះ ពេជ្រ សូលីកា បានសម្រាកពីវីថីសិល្បៈពីការងារ ជាតារាចម្រៀងក៏ពិតមែនក្តី រួមទាំងបានសាងគ្រួសារហើយ មានបុត្រាមួយក៏ពិតមែន ប៉ុន្តែក្រឡេកមើលសម្រស់ អ្នកនាង គឺខុសស្រឡះពីអ្នកម្តាយមួយចំនួនធំតែម្តង ដោយនៅតែស្អាតដូចមុន សាច់មុខនៅតែខ្ចីញ៉េញ រូបរាងវិញគឺនៅតែស្រស់សោភា ដោយគ្មានឡើងគីឡូអ្វីសូម្បីបន្តិចសោះតែម្តង បន្ថែមសោភ័ណភាពដោយឈុតខ្មៅ ដែលមើលទៅកាន់តែសុីវិល័យនិង ទាន់សម័យផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖