អតីតតារាក្តៅសាច់ Mia Khalifa បរិច្ចាគប្រាក់ជាង១៥ម៉ឺនដុល្លារដល់អង្គការសប្បុរសធម៌

កាលពីថ្មីៗនេះ នៅលើសារព័ត៌មានអន្តរជាតិ អតីតតារាសម្តែងក្តៅសាច់ Mia Khalifa បានបរិច្ចាគប្រាក់ ប្រហែលជាង១៥ម៉ឺនដុល្លារ ទៅអង្គការមនុស្សធម៌ និងអង្គការនានា ដែលត្រូវការជំនួញ ដោយចាំបាច់ក្នុងអំឡុងពេលកូវីដ១៩នេះ។

តួយ៉ាង លុយដែលបានបរិច្ចាគនេះ គឺជាលុយ អតីតតារាស្រីក្តៅសាច់រូបនេះ បានចុះកុងត្រាជាមួយគេហទំព័រ OnlyFans កាលពីខែកញ្ញាឆ្នាំមុន ដោយគិតថ្លៃពីអ្នកគាំទ្រ ក៏ដូចជាមហាជន ចំនួន ១១,៩៩ ដុល្លារក្នុងមួយខែ ដែលជាវ ឆានែលរបស់នាង ក្នុងគេហទំព័រមួយនេះ។

យ៉ាងណាមិញ Mia ក៏បានបង្ហោះសារមួយទៅលើគណនីបណ្ដាញសង្គមអ៊ីនស្តារក្រាមរបស់នាងផ្ទាល់ ដោយបានរៀបរាប់ និងក៏បានថ្លែងអំណរគុណ ទៅកាន់អ្នកគាំទ្ររបស់នាង ដែលបានជួយគាំទ្រនាងរហូតមកផងដែរ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែល Mia បានធ្វើការងារសប្បុរសធម៌ ដោយកាលពីមុននាងបានដាក់លក់ដេញថ្លៃរបស់ប្រើប្រាស់ របស់នាង ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ដោយសារការផ្ទុះដ៏គួរឱ្យរន្ធត់នៅ Beirut ប្រទេសលីបង់ នៃស្រុកកំណើតនាងដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖