មើលសម្រស់ អាយដលគេផង! មេម៉ាយកូនមួយមែនក្តី ប៉ុន្តែសុខ សោម៉ាវត្តី នៅតែគួរឲ្យស្រលាញ់ដដែល

តារាសម្តែង សុខ សោម៉ាវត្តី គឺជាតារាដ៏ល្បីឈ្មោះបោះសម្លេងខ្លាំងម្នាក់ ធ្លាប់បានសម្តែងភាពយន្តឬ វីដេអូបទចម្រៀងមិនតិចនោះ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានប្រជាជននៅក្នុងស្រុកទទួលស្គាល់នូវទេពកោស្យគ្រប់ៗគ្នា។

ជាការពិតណាស់ រហូតមកដល់បច្ចុប្បន្ន តារាមួយដួងនេះនៅតែរក្សាប្រជាប្រិយភាពដដែល ទោះបីជាមិនសូវឃើញមុខនៅតាមភាពយន្តថ្មីៗនិង វីដេអូចម្រៀងផ្សេងក៏ពិតមែនក្តី ហើយអ្វីដែលសំខាន់នោះគឺ អ្នកនាងនៅតែរក្សាភាពក្មេងជាងវ័យបានយ៉ាងល្អតែម្តង។

ដោយឡែក ប្រហែលជាមួយម៉ោងមុននេះ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពពីរសន្លឹកទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញរូបរាងដ៏ស្អាតខ្លាំងគួរឲ្យក្នាញ់និង សាច់សខ្ចី គួបផ្សំជាមួយ រ៉ូបមួយឈុត ដែលមើលទៅពិតជាមានលក្ខណៈសុិចសុីបន្តិចបន្តួច ប៉ុន្តែមានភាពសមរម្យ សុីវិល័យផងដែរ។

យ៉ាងណាមិញហ្វេនក៏បានចូលរួម បញ្ចេញមតិសរសើរទៅតារាម្នាក់នេះ ដែលសម្រស់នៅតែបានដដែលទោះបីជា ពេលវេលាកន្លងហួសទៅយូរយ៉ាងណាក្តី៕

សូមចូលទស្សនារូបភាពខាងក្រោម៖