ចិនប្រើរយៈពេលតែ៥ថ្ងៃ សាងសង់មន្ទីរពេទ្យបាន ១៥០០បន្ទប់ក្រោយផ្ទុះកូវីដ១៩ជាថ្មី

ប្រទេសចិនបានសាងសង់មន្ទីរពេទ្រួរួចរាល់ចំនួន ១៥០០ បន្ទប់សម្រាប់ដាក់អ្នកជំងឺ COVID-១៩ ក្នុងរយៈពេលតែត្រឹម៥ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ជាថ្មីនៅ ភាគខាងត្បូងទីក្រុងប៉េកាំង។​ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន dw.com កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បាននិយាយកាលពីថ្ងៃសៅរ៍ថា មន្ទីរពេទ្យខាងលើនេះ គឺជាមន្ទីរពេទ្យទីមួយក្នុងចំណោមទាំង ៦ ដែលមានបន្ទប់សរុបចំនួន ៦,៥០០ កំពុងត្រូវបានសាងសង់នៅក្រុង ណាន យ៉ាង ក្នុងខេត្តហឺប៉ី ដោយគ្រោងនឹងបញ្ចប់នៅសប្តាហ៍នេះ។

ប្រភពខាងលើបានបញ្ជាក់ថា ការសាងសងមន្ទីរពេទ្យជាច្រើនបន្ទប់ក្នុងរយៈពេលដ៏ខ្លីនេះ គឺបន្ទាប់ពីប្រទេសចិនកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩ជាថ្មី។ ខណៈពេលនេះអាជ្ញាធរចិនបានបិទតំបន់ភាគឦសានដែលមានប្រជាជនជាង ២៨ លាននាក់ក្នុងការដើរហើរ ដើម្បីប្រយុទ្ធនឹងរលកថ្មីនៃមេរោគកូវីដ១៩។

សូមបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុននេះ(ថ្ងៃសៅរ៍ ១៦ ខែមករា) ប្រទេសចិនបានឃើញចំនួនករណីប្រចាំថ្ងៃកើនឡើងដល់កំរិតខ្ពស់ជាថ្មីរហូតដល់ទៅ ១៣០ ករណី។ ក្នុងចំណោមករណីទាំងនោះ ១១៥ នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក ហើយ ៩០ ករណីបានឆ្លងនៅខេត្តហឺប៉ីតែម្តង។ ខណៈថ្ងៃនេះដែរ (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១) ចិនបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០៩បន្ថែមទៀតផងដែរ៕

ដកស្រងពី៖ business-cambodia