ជិតបានជិះឡានចាក់ខ្យល់ហើយ ក្រោយអ្នកវិទ្យាសាស្ត្រចិនរកឃើញវិធីចាប់ខ្យល់មកធ្វើសាំងចាក់ឡាន

យោងតាមអត្ថបទមួយរបស់គេហទំព័រ Futurism ចេញផ្សាយកាលពីថ្ងៃទី​១៥មករាកន្លងទៅបានឱ្យដឹងថា មានក្រុមអ្នកវិទ្យាសាស្ត្រចិនមួយក្រុមបានរកឃើញវិធីក្នុងការទាញខ្យល់នៅក្នុងបរិយាកាសមកបម្លែងទៅជាសាំងសម្រាប់ឡាន។

បើតាមការចុះផ្សាយរបស់សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រនោះបានប្រើប្រាស់ កាបូនឌីអុកស៊ីតដែលនៅក្នុងបរិយាកាស និងទឹកមកលាយជាមួយនឹងឥន្ធនៈមេតាណុល រួចហើយធ្វើអគ្គិសនីកម្ម តាមវិធីរបស់គេដែលរកឃើញថ្មី ក៏បង្កើតបានទៅជាសាំងមួយប្រភេទថ្មី Synthetic Gasoline ដែលអាចប្រើប្រាស់ចាក់នៅក្នុងម៉ាស៊ីនសាំងបាន។

រូបតំណាង

យ៉ាងណាក៏ដោយ បើតាមការលើកឡើងពីអ្នកវិទ្យាសាស្ត្រការទាញយកសាំងចាក់ឡានតាមរបៀបនេះវាជាវិធីថ្មីក៏ពិតមែន ប៉ុន្តែនៅតែមិនមែនជារឿងល្អសម្រាប់បរិស្ថាននោះទេ ដោយចំហេះសាំងប្រភេទថ្មីនេះនៅតែផលិតឧស្ម័នផ្ទះកញ្ចក់ប៉ះពាល់ដល់បរិស្ថានផែនដីដដែល។

រូបតំណាង

ប៉ុន្តែក្នុងដំណាក់កាលដែល ផែនដីមិនអាចផ្លាស់ប្ដូរភ្លាមៗឈានទៅរកការប្រើអគ្គិសនីទាំងស្រុងបាន វិធីសាស្ត្រនេះជារឿងល្អមួយទៀត ព្រោះជាការច្នៃធនធានដែលមានស្រាប់ មិនទៅទាញយកធនធានកម្របន្ថែមទៀត។

ជារួមមក គេអាចសន្និដ្ឋានបានថា អនាគតរថយន្តនឹងវិវត្តិទៅរកអគ្គិសនី បើទោះបីជាមានការរកឃើញនូវបច្ចេកវិទ្យាបែបនេះក៏ដោយ ដោយហេតុថារថយន្តចាក់សាំងមិនបានជួយអ្វីច្រើនដល់បរិស្ថាននោះទេ។

ដកស្រង់់ពី៖ business-cambodia