ក្ដាមស្រែសំបូរទីផ្សារ តែនៅខ្មែរបែរគ្មានអ្នកចិញ្ចឹម ចាយពេលតែ៣ខែអាច………..

របរចិញ្ចឹមក្ដាមជារបរដែលមើលទៅហាក់ដូចជាថ្មីសន្លាងសម្រាប់ប្រជាជនកម្ពុជា ហើយមិនសូវមានអ្នកចាប់អារម្មណ៍ខ្លាំងដូចការចិញ្ចឹមបង្កងនិងបង្គាទឹកសាបឡើយ។ ខណៈក្នុងប្រទេសកម្ពុជាមិនមានអ្នកចិញ្ចឹម ប្រទេសជិតខាងយើង គឺគេបានប្រកបរបរនេះ យូរមកហើយ។ ដោយឡែកទីផ្សារសម្រាប់ការលក់ចេញក្ដាមនេះគឺសម្បូរខ្លាំងណាស់មានប៉ុន្មានក៏មិនចេះសល់ដែរ ព្រោះប្រជាជនខ្មែរយើងនិយមចូលចិត្ដក្ដាមស្រែនេះខ្លាំងណាស់។ ដូច្នេះលោកអ្នកមិនគួរមើលរំលងរបរមួយនេះឡើយ។ ខាងក្រោមនេះជាបច្ចេកទេសចិញ្ចឹមក្ដាមទឹកសាប ឬដែលខ្មែរយើងនិយមហៅថាក្ដាមស្រែ៖

១. ការជ្រើសរើសពូជ

២. ការជ្រើសរើសទីតាំងសម្រាប់ចិញ្ចឹម

ចំពោះក្ដាមស្រែនេះ អ្នកចិញ្ចឹមក្នុងលូក៏បាន អាងស៊ីម៉ង៍ក៏បាន ពាង ឬស្រះក៏បាន ទៅតាមស្ថានភាពជាក់ស្ដែងរបស់លោកអ្នក។ ប៉ុន្ដែជាទូទៅ នៅប្រទេសថៃគេចិញ្ចឹមដោយប្រើស្រះស្រះEarthen ជាធម្មតាមានទំហំ ៣៥០-១.១០០ ម៉ែត្រការ៉េ និងកំពស់ប្រមាណពី ១៣០-១៥០ សង់ទីម៉ែត្រ។

៣. ការរៀបចំដាក់ចិញ្ចឹម

ការជ្រើសរើសទំហំលូសម្រាប់ចិញ្ចឹមគឺអាស្រ័យទៅផ្ទៃដីដែលលោកអ្នកចង់ដាក់ចិញ្ចឹម ប៉ុន្ដែត្រូវមានកំពស់ ១ ម៉ែត្រដើម្បីការពារកុំឲ្យក្ដាមវាចេញ។

យកបំពង់ទុយោPVC ចំនួន ២ មកដាក់សំរាប់បញ្ចេញ និងបញ្ចូលទឹក

លូ​ថ្មី​ត្រូវ​ត្រាំ​ទឹក​ទុកចោលហើយ​ប្ដូរ​ទឹក៣ទៅ៤ដង​

យក​ដើម​ចេក​មក​ដាក់​ក្នុង​អាង​ដើម្បី​កាត់បន្ថយ​ជាតិ​កំបោរ

ដាក់​ដីកម្រាស់ប្រមាណ២០ទៅ៣០សង់ទីម៉ែត្រ