ម្ទេសឡើងថ្លៃខ្លាំង រហូត១គីឡូ ដល់ទៅ៥០០០០​រៀល គឺដោយសារតែ………

កាលពីចុងឆ្នាំ ២០២០ កន្លងទៅនេះបងប្អូនបានដឹងរួចមកពីការឡើងថ្លៃនៃម្ទេស​ស្រស់និងម្ទេសក្រៀម ដោយម្ទេសស្រស់មួយគីឡូក្រាមតម្លៃឡើងដល់  ៣០០០០ រៀល ៣៥០០០រៀន និងឡើងរហូតដល់ ៥០០០០ រៀលតែម្ដង។ ការឡើងថ្លៃម្ទេសនេះ បានធ្វើបងប្អូនមួយចំនួនកើតនូវចម្ងល់ថា តើមូលហេតុអ្វីបា​នជានៅសុខៗម្ទេសខ្មែរបែរជាឡើងថ្លៃ ខណៈបន្លែផ្សេងៗតម្លៃនៅថេរដដែល?

ឆ្លើយតបទៅនឹងចម្ងល់នេះ ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រ​មាញ់និងនេសាទ បានមានប្រសាសន៍យ៉ាងដូច្នេះថា មូលហេតុដែលម្ទេសខ្មែរយើង​ឡើងថ្លៃបែបនេះគឺដោយសារ កម្ពុជាបានជួបនូវបញ្ហាគ្រោះទឹកជំនន់ ហើយបងប្អ​នប្រជាកសិករភាគច្រើនដែលដាំម្ទេសនៅស្ថិតនៅតាមតំនប់ទន្លេមេគង្គ ហេតុដូច​នេះពូកគាត់មានការព្រួយបារម្ភខ្លាចជន់លិច ក៏នាំគ្នាពន្យាពេលធ្វើការដាំដុះម្ទេស​របស់ខ្លួន។

បន្ទាប់មកដល់រដូវប្រមូលផល គឺចំពេល​ល្មមដែលប្រទេសថៃមាន​តម្រូវការម្ទេសយ៉ាងច្រើន។ អាស្រ័យហេតុហើយទើបម្ទេសខ្មែរយើងហក់ឡើងថ្លៃ​យ៉ាងខ្លាំងបែបនេះ។ នេះបើយោងតាមសម្ដីរបស់ឯកឧត្ដមដែលបានផ្ដ​ល់នៅ។

ក្នុងកិច្ចសម្ភាសន៍ជា​មួយស្ថានីយ៍ទូរទស្សន៍ CTN កាលពីថ្ងៃទី ១២ ខែមករា កន្លងទៅនេះ។គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០២០ កម្ពុជាបាននាំចេញម្ទេសស្រស់ទៅកាន់ទី​ផ្សារប្រទេសមានចំនួន ៦២.៥៣២តោន និងម្ទេសក្រៀមមានចំនួន១៨០០តោន៕

ដកស្រង់ពី៖ business-cambodia