បើចង់ញាំមុខម្ហូប Salt Bea ដឹងទេត្រូវចាយលុយរហូតដល់ទៅ…….ចឹងមើលតែវីដេអូរបានហើយ

លោក Nusret Gökçe ឈ្មោះក្រៅហៅ Salt Bae គឺស្តេចចុងភៅរោយអំបិល ដែលមានឈ្មោះល្បីល្បាញខ្លាំងមួយនៅក្នុងប្រទេសតួគី ហើយមកដល់ពេលបច្ចុប្បន្ននេះលោកកំពុងតែមានឈ្មោះបោះសម្លេងពាសពេញបណ្តាញអ៊ីនធើណេត។ ក៏ប៉ុន្តែទម្រាំតែលោកមានឈ្មោះល្បីល្បាញបែបនេះគឺលោកមានប្រវត្តិជូរចត់យ៉ាងច្រើនដែលពុំសូវមានអ្នកដឹង។

រំលឹកពីអតីតកាលបន្តិច លោក Salt Bae ពីនិងភោជនីយដ្ឋានរបស់លោកគឺគ្រាន់តែជាកន្លែងមួយលក់ម្ហូប លក់ភេសជ្ជៈសាមញ្ញធម្មតា ហើយរូបលោកក៏ជាចុងភៅធម្មតានៅក្នុងហាងមិនសូវមានអ្នកណាស្គាល់ច្រើនឡើយ ។ ប៉ុន្តែមានទម្លាប់មួយដែលលោកតែងតែលេងសើចជាមួយអតិថិជន គឺយកអំបិលមករោយលើសាច់អាំងក្រោយពេលចម្អិនរួច ។ អតិថិជនដែលធ្លាប់បានមកញ៉ាំអារហារនៅក្នុងភោជនីយដ្ឋានរបស់លោកស្ទើរគ្រប់គ្នាតែងតែនាំគ្នាសើច និងមើលទៅកាយវិការរោយអំបិលរបស់លោក គឺកំប្លែងបំផុត ។

តែមានថ្ងៃមួយកាយវិការរោយអំបិលលើម្ហូបរបស់លោកត្រូវបានបង្ហោះលើបណ្តាញសង្គម ហើយមានអ្នកចូលមើល និងមានអ្នកចែករំលែករហូតទៅដល់ជាង ១០លាននាក់នៅក្នុង Instagram ផ្ទាល់ខ្លួនរបស់លោក ។ ក្រោយមកទៀតសកម្មភាពដែលលោក Salt Bae រោយអំបិលលើម្ហូបត្រូវបានភ្ញៀវនាំគ្នាថតបង្ហោះច្រើនទៅៗពីមួយថ្ងៃ ទៅមួយថ្ងៃ រហូតទៅដល់រាប់រយវីដេអូរ និងចែករំលែករាប់លានអ្នកពាសពេញពិភពលោក ។

ពេលនោះហើយដែលលោក Salt Bae ចាប់ផ្តើមល្បីល្បាញយ៉ាងឆាប់រហ័ស និងមានអ្នកស្គាល់លោកស្ទើគ្រប់គ្នាតាមរយៈវីដេអូកំប្លែងរបស់គាត់ ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត ភោជនីយដ្ឋានគាត់ចាប់ផ្តើមមានមនុស្សច្រើនទៅៗ រហូតថ្ងៃខ្លះគ្មានកន្លែងសម្រាប់ទទួលភ្ញៀវថែមទៀតផង ។ មិនតែប៉ុណ្ណោះរូបលោកវិញSalt Bae ក៏បានប្រែក្លាយខ្លួនពីចុងភៅធម្មតា ទៅជាចុងភៅល្បីឈ្មោះមានតម្លៃខ្លួនរាប់ម៉ឺនដុល្លារដោយសារតែកាយវិការរោយអំបិលដ៏ល្បីល្បាញរបស់លោក ។

យោងតាមការចុះផ្សាយផ្លូវការមួយរបស់គេហទំព័រ អារ៉ាប់មួយបានចុះផ្សាយថា ភ្ញៀវដែលចង់ទៅពិសារម្ហូបអាហារនៅភោជនីយដ្ឋានរបស់លោក Salt Bae គឺត្រូវចំណាយទឹកប្រាក់រហូតដល់ទៅ ៥ពាន់ដុល្លារឯណោះព្រោះមាននៅទីនោះជាមុខម្ហូបដែលល្បីៗហើយមានតម្លៃខ្ពស់ ហើយភាគច្រើនអាហារនៅទីនោះសំបូរទៅដោយអ្នកអភិជន មហាសេដ្ឋី និងបុគ្គលល្បីៗជាច្រើនដែលបានទៅភ្លក់នៅមុខម្ហូបរបស់លោកផ្ទាល់។

សូមបញ្ជាក់ដែលថា បច្ចុប្បន្នលោក មានទ្រព្យសម្បត្តិសរុបប្រមាណជាង ៥០លានដុល្លារសហរដ្ឋអាមេរិក និងមានភោជនីយដ្ឋានផ្ទាល់ខ្លួនដែលអាចរកចំណូលជូនលោករាប់ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗផងដែរ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះអ្នកមានលំដាប់ៗភាគច្រើនស្គាល់Salt Bae ។

ដកស្រង់ពី៖ business-cambodia