អត្ថប្រយោជន៍របស់ ៉​ ផ្លែក្រឡាញ់ ៉​ចំពោះសុខភាពដែលនឹកស្មានមិនដល់

ផ្លែក្រឡាញ់ ជាប្រភេទផ្លែឈើព្រៃ ដែលភាគច្រើនគ្រប់គ្នា តែងចូលចិត្តទទួលទាននៅពេលវាទុំ ព្រោះតែវារសជាតិឆ្ងាញ់ប្លែក បែបចត់លាយផ្អែម ខុសប្លែកពីផ្លែឈើដទៃ។ ជាពិសេស វាពុំសូវមានលក់នៅលើទីផ្សាររាល់ថ្ងៃ រាល់ខែនោះទេ ដោយសារតែ វាមានទៅតាមរដូវរបស់វាតែប៉ុណ្ណោះ។

បន្ថែមលើនេះ ដើមរបស់ផ្លែឈើព្រៃមួយនេះ ក៏ត្រូវបានគេដឹងថា ជាប្រភេទដើមឈើដែលរឹងមាំល្អ ដែលមនុស្សភាគច្រើន និយមយកវាមកច្នៃធ្វើជាគ្រឿង ធ្វើផ្ទះសម្បែង ឬគ្រឿងសង្ហារឹមជាដើម។

តើអ្នកធ្លាប់ស្គាល់ ឬ ធ្លាប់ទទួលទាន ផ្លែក្រឡាញ់ទុំ ដែរទេ? ជាការពិតផ្លែក្រឡាញ់ទុំបានផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដែលអ្នកពុំធ្លាប់ដឹង។

១/ វាជួយសម្រួលដល់បញ្ហាដំបៅក្រពះ

ផ្លែក្រឡាញ់ ត្រូវបានគេស្គាល់ថា វាជួយបង្កើនទឹករំអិលក្រពះ ក្នុងការការពារពីបញ្ហាដំបៅក្រពះ និងការពារពោះវៀនធំ ពីកោសិកាមហារីកផងដែរ។ ទន្ទឹមនឹងនេះផងដែរ វាថែមទាំងមានផ្ទុកនូវជាតិសរសៃ ដែលជួយក្នុងការរំលាយអាហារ ឲ្យមានដំណើរការល្អ និងការពារការទល់លាមក។

២/ ទប់ស្កាត់ជំងឺលើសឈាម

ជាតិប៉ូតាស្យូម ដែលមានផ្ទុកនៅក្នុងផ្លែក្រឡាញ់ អាចគ្រប់គ្រងចង្វាក់បេះដូង និងធ្វើឱ្យបេះដូងមានដំណើរការល្អ ក្នុងការបូមឈាម ហើយជាពិសេស វាជួយកាត់បន្ថយហានិភ័យ នៃជំងឺលើសឈាមទៀតផង។

៣/ ព្យាបាលជំងឺគ្រុនចាញ់

អត្ថប្រយោជន៍មួយផ្សេងទៀតរបស់ ផ្លែក្រឡាញ់ គឺអាចព្យាបាលជំងឺគ្រុនចាញ់ ព្រោះវាមានសមត្ថភាព ទប់ស្កាត់ការរីកលូតលាស់នៃ Plasmodium Falciparum (ឬពពួកប៉ារ៉ាស៊ីត) ដែលជាមូលហេតុចម្បងនៃជំងឺគ្រុនចាញ់។

ដូច្នេះអ្នកជំងឺគ្រុនចាញ់ អាចនឹងជាសះស្បើយបានយ៉ាងឆាប់រហ័ស។

៤/ ជួយព្យាបាលអាការឈឺធ្មេញ

ដោយសារតែ នៅក្នុងផ្លែក្រឡាញ់មានផ្ទុកនូវសមាសធាតុម្យ៉ាង ដែលមានសមត្ថភាពក្នុងការសម្អាតបាក់តេរី ដែលបណ្តាលឲ្យកើតមានបញ្ហាឈឺធ្មេញបាន ទើបវាត្រូវបានគេចាត់ទុកថា ជាឱសថធម្មជាតិមួយ ដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលអាការឈឺធ្មេញ។

៥/ ជួយប្រឆាំងនឹងការរលាក

ផ្លែក្រឡាញ់ ក៏មានផ្ទុកនូវវីតាមីន C ដែលអាចជួយប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគ និងអាចកាត់បន្ថយការរលាកផ្សេងៗ ដូចជា រលាកបំពងនៃទងសួតជាដើម។

៦/ ជួយចិញ្ចឹមស្បែក

ក្រៅពីព្យាបាលការរលាកបានយ៉ាងល្អហើយនោះ ទឹកអាស៊ីតធម្មជាតិ នៃផ្លែក្រឡាញ់ក៏អាចជួយជម្រុញដល់ការលូតលាស់ស្បែក និងជួយថែរក្សាស្បែកឲ្យមានសុខភាពល្អផងដែរ ប្រសិនបើអ្នកទទួលទានវាឲ្យបានទៀងទាត់។

៧/ បញ្ចុះកម្រិតកូឡេស្តេរ៉ុល

ផលប្រយោជន៍ចំពោះសុខភាពដទៃទៀត ដែលអ្នកអាចទទួលបាន ពីការទទួលទានផ្លែក្រឡាញ់ទុំនោះ គឺវាជាប្រភពនៃជាតិសរសៃ ដែលមានមុខងារក្នុងការកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់នៅក្នុងឈាមរបស់អ្នក។

៨/ ព្យាបាលភ្នែកស្ងួត

បើយោងតាមការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា ផ្លែក្រឡាញ់ មានផ្ទុកនូវជាតិរំអិលដ៏ល្អ សម្រាប់រាងកាយក្នុងការការពារជាតិសំណើមដល់ភ្នែក។ ម្យ៉ាងវិញទៀតផ្លែក្រឡាញ់ ក៏ត្រូវបានគេយកធ្វើជាគ្រឿងផ្សំ នៅក្នុងការធ្វើទឹកបន្តក់ភ្នែក ដើម្បីព្យាបាលបញ្ហាភ្នែកស្ងួត។

៩/ បង្ការភាពស្លេកស្លាំង

ជាមួយគ្នានេះដែរ ផ្លែក្រឡាញ់ក៏ជាប្រភពនៃជាតិដែក ដែលមានអត្ថប្រយោជន៍ក្នុងការផលិតឈាមក្រហម ការពារភាពស្លេកស្លាំងផងដែរ។

ក្រៅពីនេះ មនុស្សមួយចំនួនយកផ្លែក្រឡាញ់ ត្រាំក្នុងទឹកផឹក ដើម្បីបញ្ចុះកម្តៅក្នុងរាងកាយ។

គួរកត់សម្គាល់ផងដែរថា៖ អ្នកមិនត្រូវទទួលទាន ផ្លែក្រឡាញ់ ច្រើនពេកនោះទេ ព្រោះវាមានផ្ទុកនូវជាតិសរសៃ ដែលនឹងបណ្តាលឲ្យមានបញ្ហាសុខភាព ប្រសិនបើមានការកើនឡើងច្រើនពេកក្នុងរាងកាយ។ ជាជម្រើសដ៏ល្អ ដើម្បីទទួលបានអត្ថប្រយោជន៍អ្នកអាចទទួលទាន ផ្លែក្រឡាញ់ត្រឹមតែ ១ ឬ ២ស្លាបព្រាបាយប៉ុណ្ណោះ។

បន្ថែមលើនេះ សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺរលាកក្រពះ និងអ្នកដែលត្រូវការ ការវះកាត់ គឺត្រូវបានគេណែនាំ មិនឲ្យទទួលទាននោះឡើយ៕

ដកស្រង់ពី៖ khmerload.