សមត្ថកិច្ចជំនាញរកឃើញ សិប្បកម្មផលិតពពុះសណ្តែក ០២ទីតាំង មានដាក់សារធាតុគីមី បូរ៉ាក់ និង សូដ្យ៉ូមអ៊ីដ្រូស៊ុលហ្វីត (ម្សៅស) ក្នុងខេត្តកណ្តាល

ថ្មីៗនេះសម្បូរទៅដោយរបស់ដែលមានសារធាតុពាក់ព័ន្ធទៅនឹងសារធាតុគីមីណាស់តែក៏សូមអរគុណទៅដល់បងៗមន្ត្រីសម្ថកិច្ចជំនាញបានចុះបេសកម្មបង្រ្កាបកន្លែងផលិត និងនាំចេញសារធាតុគីមីទាំងនោះដើម្បីការពារសុខភាពរបស់បងប្អូនប្រជាពលរដ្ធរបស់យើ់ង៕ប៉ុន្តែក៏សូមអំពាវនាវអោយបងប្អូនទាំងអស់មុនបរិភោគឬពិសារអ្វីមួយត្រូវសម្អាតនិងយល់ដឹងពីប្រភពអោយបានច្បាស់សិន៕

សមត្ថកិច្ចជំនាញរកឃើញ សិប្បកម្មផលិតពពុះសណ្តែក ០២ទីតាំង មានដាក់សារធាតុគីមី បូរ៉ាក់ និង សូដ្យ៉ូមអ៊ីដ្រូស៊ុលហ្វីត (ម្សៅស) ក្នុងខេត្តកណ្តាល

មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យសិប្បកម្មផលិតពពុះសណ្តែក ០២ទីតាំង ដែលស្ថិតនៅ ភូមិកោះតូច និងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការចូលរួមសម្របសម្រួលផ្ទាល់ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដើម្បីត្រួតពិនិត្យ ផងដែរ។

* ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា សិប្បកម្មផលិតពពុះសណ្តែកទាំង ០២ទីតាំង មានដាក់សារធាតុគីមី បូរ៉ាក់ និងសូដ្យ៉ូមអ៊ីដ្រូស៊ុលហ្វីត (ម្សៅស)។

បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានឱ្យម្ចាស់សិប្បកម្មផលិតទាំង ០២ទីតាំង ធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតពពុះសណ្តែកជាបណ្តោះអាសន្ន និងបញ្ឈប់ការដាក់បន្ថែមសារធាតុគីមីទៀត។

ក្នុងករណីដែលសិប្បកម្មទាំងពីរខាងលើមានលើកទី២ យើងនឹងអនុវត្តនីតិវិធីច្បាប់៕

ប្រភព:PNN News។