ប្រវត្តិសាស្ត្រអស្ចារ្យណាស់! ប្រាសាទកោះកេរ្ត៏ដែរល្បីខ្លាំងលើឆាកអន្តរជាតិ មានជនបរទេសប្រសិទ្ធនាមថា…….. (វីដេអូ)

Khb/កម្ពុជា៖ “ពីរ៉ាមីតទី២ ប្រចាំតំបន់អាស៊ី” Koh Kei Pyramid Of Cambodia នេះជាពាក្យលើកសរសើរ ដែលភ្ញៀវបរទេសប្រសិទ្ធនាមឲ្យប្រសាទកោះកេរខ្មែរ បន្ទាប់ពីពួកគេបានទស្សនាហើយសរសើរពីស្នាដៃរបស់បុព្វបុរសខ្មែរមិនដាច់ពីម៉ាត។

ប្រាសាទកោះកេរ ឬអ្នកស្រុកនៅតំបន់នោះខ្លះហៅថា ប្រាសាទធំ ដែលជាសំណង់ព្រហ្មញ្ញសាសនា ដ៏មហិមានេះ មានទីតាំងស្ថិតនៅ ភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារកសាងឡើងក្នុងសតវត្សទី១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤។ ប្រាសាទធំមានកម្ពស់៣៦ម៉ែត្រ បែងចែកជា ៧ថ្នាក់ ដោយក្នុង១ថ្នាក់មានកម្ពស់៥ម៉ែត្រ មានរាងជាសាជី ឬ ពីរ៉ាមីត ដូចនឹងមហាចេតិយហ្គីហ្សារបស់អេហ្ស៊ីប ដែរ។

ព្រះបាទជយវរ្ម័នទី៤ ជាក្សត្រដ៏លេចធ្លោមួយអង្គ នៅសម័យអង្គរ ដោយទ្រង់បានប្ដូររាជធានីពីយសោធរបុរៈ ទៅតំបន់ថ្មីហៅ ថា កោះកេរ ។ ក្រៅពីប្រាសាទធំ នៅមានប្រាសាទជាច្រើនផ្សេងទៀត នៅតំបន់នោះ ដែល អ្នកប្រវត្តិសាស្ត្រចាត់ចូលក្នុងរចនាបថថ្មីមួយ ឈ្មោះថា រចនាបថ ” កោះកេរ”។

សូមបញ្ជាក់ថា ថ្មីៗកន្លងទៅរដ្ឋាភិបាលតាមរយៈក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ កំពុងរៀបចំឯកសារដាក់ស្នើទៅអង្គការយូណេស្កូ ដើម្បី បញ្ចូលក្រុមប្រាសាទកោះកេរ ជាទីសក្ការៈក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕

វីដេអូខាងក្រោម: