ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភប្រាក់ជូនគ្រួសារ សព និង អ្នករងរបួសក្នុងគ្រោះថ្នាក់លោតឆត្រយោងចំនួន

ភ្នំពេញ៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា  បានធ្វើការឧបត្ថម្ភទឹកប្រាក់សុទ្ធ  ២៥,០០០ ដុល្លារ ដល់គ្រួសារសពលោកវរសេនីយ៍ត្រី លឹម សាយ និងគ្រួសាររងរបួស ដែលបានធ្វើខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជារឆត្រ  ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ ។

នៅក្នុងទឹកប្រាក់  ២៥,០០០ ដុល្លារ ខាងលើនេះ លោក ឧកញ៉ា នឹងផ្ដល់ជូនគ្រួសារសពចំនួន  ១៥,០០០ ដុល្លា និងគ្រួសារអ្នករងរបួសចំនួន  ១០,០០០ ដុល្លារ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា៖

 ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ ក្រោម (ដំបូលសន្តិភាព )គុណបំណាច់របស់កង កម្លាំង ដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅ គ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាព របស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និង ធនធានដ៏កម្ររបស់កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25,000 ដុល្លា (ពីម៉ឺនប្រាំពាន់ដុល្លា) ដែលជូនទៅគ្រួសារនៃសព (15,000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ) ។

លោកឧកញ៉ា សូមឲ្យក្រុមគ្រួសារនៃសពទាក់ទងមក លោក ហេង ឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ៕

លោកវរ:សេនីយ៍ត្រី លឹម សាយ

លោកវរ:សេនីយ៍ត្រី លឹម សាយ

ដកស្រង់ពី៖ khmerload.com