មួយប្លង់នេះនៅប្រាសាទអង្គរវត្ត ពិតជាអស្ចារ្យខ្លាំងណាស់ កំពុងកក្រើកតាមបណ្ដាញសង្គម…………..

សៀមរាប៖ រូបថតមួយសន្លឹកនៃប្រាសាទអង្គរវត្តរបស់កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ពីបងប្អូនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ដោយសាររូបភាពមួយសន្លឹកនេះពិតប្លែកភ្នែកខ្លាំងមែនទែន កាន់តែធ្វើសំណង់អច្ឆរិយរបស់កម្ពុជាកាន់តែលេចធ្លោឡើង ។

រូបភាពនេះត្រូវបានថតដោយកូនខ្មែរមួយរូបដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Aaron Waltz និងបង្ហោះនៅលើបណ្ដាញសង្គមការពីម្សិញមិញនេះ ។ បើមើលតាមចំណងជើង បានបញ្ចាក់ថាប្លង់រូបភាពនេះ ត្រូវបានថតនៅពេលព្រឹកព្រលឹម លាយឡំនឹងផ្សែងអាប់ ជាមួយពន្លឺព្រះអាទិត្យពេលថ្ងៃរះ ដែលគោលបំណងរបស់គាត់គឺចង់លើកស្ទួយទេសចរណ៍ក្នុងស្រុក ។