វិជ្ជមានកូវីដ១៩ ទៀតហើយនៅខេត្តបាត់ដំបង ឆ្លងដល់ទៅ….

នៅ​យប់​ថ្ងៃទី​១៤​ ខែមករា នេះមន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបងបាន​ប្រកាសរក​ឃើញ​អ្នក​​ឆ្លង​កូវីដ១៩ ចំនួន​​៩ នាក់ ក្នុង​នោះ​ស្រ្តី​ចំនួន៦នាក់។ ទោះ​យ៉ា​ង​ណា​​ប្រភព​ខាងលើ​មិន​បាន​បញ្ជាក់ទេ​ថា តើអ្នក​ឆ្លង​ថ្មី​នេះជាករណី​ឆ្លង​ក្នុងសហគមន៍ ឬនាំ​ចូល​នោះទេ។

តាម​រយៈបណ្តាញសង្គ​ម​ផ្លូវការ​ របស់មន្ទីរសុខាភិបាល​ខេត្តបាន​បញ្ជាក់ថា​ “សមរភូមិកូវីដ១៩ ខេត្តបាត់ដំបង​ ១៤ មករា ឆ្នាំ​២០២១​ ៩នាក់វិជ្ជាមាន ជាស្រ្តី​៦នាក់​”។

កាលពីព្រឹក​មិញ​នេះ ក្រសួង​សុខាភិបាលបាន​ជូន​ដំណឹង​ពី​ការ​រកឃើញ​អ្នក​ឆ្លង​ថ្មី​ដល់ ១៣​ នាក់នៅ​ព្រឹកនេះ។ អ្នក​ឆ្លង ០៨ នាក់ជាពលករ​មកពី​ថៃ និង ០៥ នាក់​ ជា​អ្នក​ដំណើរ​មកពីក្រៅ​ប្រទេស។

ក្នុង​នោះ​ពលករ​ខ្មែរ​ម្នាក់​ដែល​បាន​តេស្ត​លើក​ទី​មួយ​អវិជ្ជមាន រហូត​ដល់​ថ្ងៃ ១៣ តេស្ត​លើក​ទី​ពីរ​មាន​វិជ្ជមាន​​កូវីដ ១៩ ដែល​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ។

ដកស្រង់ពី៖ kampucheathmey