រន្ធត់ចិត្តគ្រាន់ឃេីញរូបមួយសន្លឹកនោះ ដោយសារខុសបច្ចេកទេសលោតឆ័ត្រយោង គាត់បានធ្លាក់ស្លាប់​!! សូមចូលរួមរំលែកទុកផង…..

លោកគ្រូ លឹម សាយ ក្នុងបេសកកម្មលោតឆត្របញ្ជា (FreeFall) ដោយលោតឆត្រយោងខុសបច្ចេកទេស បណ្តាលអោយធ្លាក់ស្លាប់បាត់បង់ជីវិត នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

ហេតុការណ៍នេះកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ។

មូលហេតុនៃការធ្លា ក់នេះ គឺដោយសារពេលលោតឆត្រយោងទាក់ខ្សែគ្នា ទើបបធ្លាក់មកដី​តែម្តង។

ជាក់ស្តែងបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកលោក ទិត្យ​ វិច្ចិកា បានធ្វើការបង្ហោះរៀបរាប់បែបនេះថា ៖ « ២០ឆ្នាំជាងនេះបងខំប្រឹងដើម្បីបំរើប្រទេសជាតិក្នុងការចូលរួមបង្កើនធនធានមនុស្សអោយមានជំនាញ PARA KOMANDO បានច្រើនរួចហើយ ពេលនេះបងប្អូនយើងដែលជាគ្រូបង្វឹកទាំងអស់គ្នាពិតជាសោកស្តាយខ្លាំងណាស់ដែលបងទៅទាំងនៅស្រស់ណឹងភ្នែក…ពេលនេះខ្ញុំសូមគោរពនឹងសូមចូលរួមចែករំលែក ទុ ក្ខ យ៉ាងក្រៀមក្រំចំពោះបងប្រុស សូមបងប្រុសទៅ​កាន់​សុគតិភព​ផង​ចុះ បុព្វហេតុដេីម្បីជាតិមាតុភូមិ»៕