យុវជនស្រវឹងស្រាម្នាក់ឃេីញគេរោមជួយរោមមេីលច្រេីនស្មានគេមកគាំទ្រ បង្ហោះម៉ូតូអោយមេីលស្រាប់តែជ្រុល…

ភ្នំពេញៈ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១១ យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពីរ ផ្លូវសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

យុវជនម្នាក់ ផឹកស្រាបៀស្រវឹង ហើយបានបើកម៉ូតូលឿន ក៏ដួលតែម្នាក់ រងរបួសស្រាល ។ ក្រោយពេល ប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ នាំគ្នាជួយយកអាសារ យុវជននោះ មិនអរគុណគេទេ បែរជាឡើងជិះម៉ូតូ រោទ៍សំឡេង ឌឺគេទៀត ថែមទាំងបើកបង្ហោះ ជ្រុលទៅបុករថយន្ត lexus NXT200 ដែលឈប់រង់ចាំ ភ្លើងស្តុប បណ្តាលឲ្យរងការខូចខាត។

យុវជនទំនើងរូបនោះ មានឈ្មោះ បញ្ញា អាយុ ២៣ ឆ្នាំ មុខរបរ កូនជាងកាត់កញ្ចក់ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក suzuki nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-2988 និងបាននិយាយថា រូបគេហូបស្រាបៀរ អស់ ៦ កំប៉ុង។

មុនកើត ហេតុ គេបានឃើញយុវជនរូបនេះ បើកម៉ូតូយ៉ាងលឿន តាមបណ្តោយមហាវិថី សហព័ន្ធ រុស្ស៊ី ក្នុងទិសដៅ ពីខាងលិច ទៅខាងកើត ខណះមកដល់កន្លែងកើតហេតុ ក៏ដួលតែម្នាក់ឯង រងរបួសស្រាល ។

ភ្លាមនោះ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ នៅក្បែរនោះ នាំគ្នាជួយលើក ម៉ូតូយុវជនរូបនេះ ឲ្យបន្តដំណើរទៅមុខបន្តទៀត តែយុវជននោះ មិនអរគុណពួកគាត់ទេ ថែមទាំងឡើងជិះម៉ូតូ រោទ៍បញ្ឈឺពួកគាត់ទៀត មិនអស់ចិត្ត ក៏ជិះបង្ហោះឌឺពួកគាត់ហើយក៏ បានជ្រុល ទៅបុករថយន្ត lexusNXT200 ដែលឈប់ភ្លើងស្តុប ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងការខូចខាត ចំណែកអ្នកបើកបរ រងរបួសរលាត់ដៃជើង។

បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្ត បានទាមទារសំណង ពីយុវជនរូបនេះ ឲ្យជួសជុលរថយន្ត គាត់ឡើងវិញ តែដោយសារ យុវជននោះ ស្រវឹង និងមិនមានប្រាក់ ជាប់ខ្លួនផងនោះ គាត់ក៏មិនចង់វែងឆ្ងាយ ក៏យករថយន្ត ទៅជួសជុល ដោយខ្លួនឯង និងប្រគល់យុវជន ទំនើងនោះ ឲ្យសមត្ថកិច្ចបន្ត៕