លោកវរសេនីយ៍ត្រីម្នាក់បានស្លាប់ដោយសារលោតឆ័ត្រយោង​ក្នុងពេលដែល………….

មានវីដឹអូនៅខាងក្រោម

កាលពីព្រឹកថ្ងៃទី១៤​ខែមករា​២០២១​មានករណីលោតឆ័ត្រយោង​ខុសបច្ចេកទេស​បណ្តាលឲ្យមានអ្នកធ្លាក់២នាក់។​ព័ត៏មានបឋមក្នុងហេតុការណ៍នេះ​បណ្តាលឲ្យលោកវរសេនីយ៍ត្រី​លឹម​សាយ​បាត់បង់ជីវិត​និងមានអ្នករបួសធ្ងន់ម្នាក់។​ហេតុការណ៍នេះ​បានកើតឡើងនៅក្នុងពីធី​បញ្ចុះបឋមសិលា​និងសម្ភោធសមិទ្ធផលនានា​​បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ​ជំនាន់ទី១០​វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩​និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង​ជំនាន់ទី៣០​នៅសាលាហ្វឹកហ្វឺនទ័ពពិសេស​តេជោសែនឱរ៉ាល​ខេត្តកំពង់ស្ពឺ។

តាមរយ:ហ្វេសប៊ុក​របស់លោក​ទិត្យ​វិច្ឆិកា​ដែលជាគ្រូទ័ពប៉ារា​ឆ័ត្រយោងពិសេស៩១១​(PARA​KOMANDO)​នៃទ័ពអាកាស សរសេរថា​**«២០ឆ្នាំជាងនេះបងខំប្រឹងដើម្បីបំរើប្រទេសជាតិក្នុងការចូលរួមបង្កើនធនធានមនុស្សអោយមានជំនាញ​PARA​KOMANDO​បានច្រើនរួចហើយ។ពេលនេះបងប្អូនយើងដែលជាគ្រូបង្វឹកទាំងអស់គ្នាពិតជាសោកស្តាយខ្លាំងណាស់ដែលបងទៅទាំងនៅស្រស់ណឹងភ្នែក...​ពេលនេះខ្ញុំសូមគោរពនឹងសូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះបងប្រុស​សូមបងប្រុសទៅ​កាន់​សុគតិភព​ផង​ចុះ»*៕