វិធីបង្រៀនកូនប្រុសស្រីរបស់អ្នកនៅពេលដែលពួកគេមានអាយុនូវតិច

📌អត្ថបទនេះពិតជាសំខាន់ណាស់ ទើបខ្ញុំបាទធ្វើការបកប្រែរហើយផុសជូនបងប្អូនទាំងអស់គ្នាអោយបានជ្រាប។

🙏សូមចែករំលែកបន្តប្រសិនបើអ្នកគិតថាវាពិតជាចាំបាច់

📖នេះគឺជាបញ្ចីនៃរឿងដែលលោកអ្នកគួរបង្រៀនកូនប្រុសស្រីរបស់អ្នកនៅពេលដែលពួកគេមានអាយុនូវតិចនៅឡើយ៖

១. ណែរនាំកូនស្រីរបស់អ្នកមិនត្រូវអោយអង្គុយលើភ្លៅនរណាម្នាក់ឡើយ គ្រប់កាលៈទេសៈ រួមបញ្ចូលទាំងពូៗរបស់ពួកគេផងដែរ។

២. ចៀសវាងមិនអោយកូនៗរបស់អ្នក ឃើញលោកអ្នកផ្លាស់ប្តូរសំលៀកបំពាក់នៅពេលដែលពួកគេមានអាយុចាប់ពី២ឆ្នាំឡើងទៅ។ អ្នកគួរព្យាយាមគេចចេញ លាក់បាំងទាំងពេលដែលអ្នកស្លៀកសំលៀកបំពាក់ ឬក៏ពួកគេកំពុងស្លៀកសំលៀកបំពាក់។

៣. មិនត្រូវអោយនរណាម្នាក់ក្នុងវ័យជំទង់គិតឬហៅកូនៗរបស់អ្នកថា "ជាប្តីខ្ញុំ" ឬ "ប្រពន្ធ" របស់ពួកគេឡើយ ទោះបីជាក្នុងន័យនិយាយលេង។

៤. គ្រប់ពេលវេលាដែលកូនៗរបស់អ្នកទៅលេងនៅខាងក្រៅ សូមមេត្តាតាមដានពួកគេអោយដឹងថា តើប្រភេទល្បែងអ្វីដែលពួកគេកំពុងលេង។ ក្មេងៗសព្វថ្ងៃនេះអាចទទួលរងការរំលោភបំពានផ្លូវភេទទាំងដែលគេមានអាយុនៅតូចនៅឡើយ។

៥. មិនត្រូវបង្ខំកូនរបស់អ្នកអោយនៅជាមួយ ឬក៏ទៅលេងជាមួយមនុស្សវ័យជំទង់ដែលពួកគេមានអារម្មណ៍មិនកក់ក្តៅជាមួយឡើយ ហើយឧស្សាហ៍សង្កេតមើលកូនៗរបស់អ្នកប្រសិនបើពួកគេចូលចិត្តមនុស្សពេញវ័យ និងវ័យជំទង់ជ្រុលខ្លាំងពេក។

៦. នៅពេលដែលកូនៗរបស់អ្នកផ្លាស់ប្តូរការរស់នៅរបស់ពួកគេ ហើយក្លាយជាមនុស្សដែលមិនចង់ជួប ឬនិយាយជាមួយអ្នកដ៏ទៃ អ្នកត្រូវព្យាយាមអត់ធ្មត់សាកសួរសំណួរគ្រប់បែបយ៉ាងទៅដល់កូនរបស់អ្នក។

៧. បង្រៀនកូនៗរបស់អ្នកដោយប្រុងប្រយ័ត្នអំពីតម្លៃនៃច្បាប់ផ្លូវភេទ ប្រសិនបើអ្នកមិនបង្រៀនទេ សង្គមដែលគេរស់នៅនឹងបង្រៀនពួកគេអោយដើរផ្លូវខុសខាងច្បាប់នៃតម្លៃផ្លូវភេទ។

៨. អ្នកគួរតែណែនាំសម្ភារៈថ្មីៗ និងបង្រៀនពីច្បាប់នៃការលេងរបស់ទាំងនោះអោយបានត្រឹមត្រូវ ដូចជារូបតុក្កតាដែលអ្នកទើបតែទិញសម្រាប់ពួកគេមុនពេលពួកគេចាប់ផ្តើមឃើញនិងកាន់លេងវា។

៩. គួរប្រើរប្រាស់កម្មវិធីតាមដានកូនរបស់អ្នកទៅលើបណ្តាញប្រព័ន្ធណេតវើក ( Parent Control) ដូចជាអ៊ីនធើណិត ទូសរព្ទដៃ ឬទូរទស្សន៍ខ្សែរកាប ហើយណែរនាំមិត្តភក្កិរបស់អ្នកដែលកូនរបស់អ្នកឧស្សាហ៍ទៅលេងជាមួយអោយប្រើប្រាស់កម្មវិធីនោះផងដែរ។

១០. បង្រៀនកូនៗរបស់អ្នកដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ អោយចេះសំអាតកន្លែងសំងាត់ ឬកន្លែងខ្មះអៀនរបស់ពួកគេអោយបានត្រឹមត្រូវ។ ហាមប្រាមពួកគេមិនអោយនរណាម្នាក់ប៉ះតំបន់ទាំងនោះឡើយសូម្បីតែអ្នកជាម្តាយឳពុកក្តី (ត្រូវចងចាំថាសេចក្តីសប្បុរសធម៌ចាប់ផ្តើមពីក្នុងផ្ទះជាមួយនឹងអ្នក)។

១១. ហាមឃាត់សម្ភារៈខ្លះៗ ឬរបស់ដែលអ្នកគិតថាទាក់ទងនិងការគំរៀមកំហែងដល់កូនៗរបស់អ្នក (រួមបញ្ចូលទាំង តន្រី្ត ភាពយន្ត មិត្តភក្កិ ឬក្រុមគ្រួរសារ)

១២. បង្រៀនកូនរបស់អ្នកអោយចេះឈរអោយឆ្ងាយពីហ្វូងមនុស្សកកកុញ ដោយអោយហេតុផលសមស្របទៅពួកគេ។

១៣. នៅពេលដែលកូនរបស់អ្នកត្អូញត្អែរអំពីនរណាម្នាក់សូមកុំនៅស្ងៀមអំពីរឿងនេះអោយសោះ។ លើកយកករណីនេះមកពិភាក្សាហើយបង្ហាញថាអ្នកអាចការពារពួកគេបាន។

ដើម្បីក្លាយជាឳម្តាយល្អអ្នកត្រូវបង្រៀនកូនៗរបស់អ្នកអោយបានត្រឹមត្រូវ ហើយត្រូវចងចាំជានិច្ចថា “ជីវិតមនុស្សគឺវែងឆ្ងាយ បើមានបញ្ហាតាំងពីគេនៅក្មេងគឺវាអាចជាស្រមោលអន្ទោលតាមប្រាណរហូតដល់ពួគេចាស់ទៅ”។

SOURCE: Smarties "The Fitness Studio" Thank you for sharing a value article.

បកប្រែរ: weone shop