តោះបងប្អូន! ម្នាក់ ១ ម៉ឺនរៀល ដើម្បីជួយគ្រួសារគាត់ ទុក្ខកើតលើទុក្ខមែន ឪពុកម្តាយទើបតែស្លាប់ ពេលនេះ

ករណីនេះភ្លើងឆេះផ្ទះមួយកន្លែងនៅភូមិកន្ទ្រីង សង្កាត់អូឫស្សី ក្រុងចេះ ខេត្តក្រចេះកាលពីវេលាម៉ោង6h និង35នាទីនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ យោងតាមលោក ឧត្តមសេនីយ៍ត្រីច្រឹង ផល្លីស្នងការរងទទួលបន្ទុកអាវុធជាតិផ្ទុះនិងអគ្គិសភ័យនៃស្នងការដ្ឋាននរគបាលខេត្តក្រចេះ បានផ្ដល់ដំណឹងដល់វិទ្យុសំឡេងស្រ្ដីអោយដឹងថាហេតុការណ៍នេះត្រូវបានអាជ្ញាធរសង្កាត់ រួមសហការជាមួយអាជ្ញាធរខេត្តបានពន្លត់ទាន់ពេលមិនបង្កអោយរាលដាលធ្ងន់ធ្ងដល់ផ្ទះផ្សេងទៀតនោះទេ។ សម្ភារៈដែលខូចខាតសរុបជាទឹកប្រាក់ប្រហែលចំនួន ៥.០០០ដុល្លារ (ប្រាំពាន់ដុល្លារ) ។

ករណីខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០៣គ្រឿង ប្រើទឹកអស់ចំនួន ០៣រថយន្តទើបរលត់ទាំងស្រុង ហើយមិនបង្ករអោយមានមនុស្សរងរបួសទេ ។

ហើយអ្វីដែរសំខាន់គឺ គ្រួសារមួយនេះពិតជាគួអោយអាណិតណាស់ព្រោះជួបទុក្ខផ្ទួនៗ ព្រោះគ្រួសារមួយនេះ ទើបតែស្លាប់ ឪពុក ម្តាយឆ្នាំមុននេះ ហើយ ឆ្នាំនេះភ្លើងឆេះផ្ទះទៀត។ តើទាំងបីនាក់បងប្អូននេះរំពឹងអ្វីទៅ? ជំរកក៏គ្មាន។ បើយោងអ្នកជិតខាងបានអោយដឹងទៀតថា គ្រួសារនេះគឺមាន ប្អូនស្រីម្នាក់នៅរៀន ប្អូនស្រីម្នាក់ពិការផ្នែកសតិទៀត។ អ្វីដែលនៅសល់គឺខោអាវចាស់ម្នាក់មួយចង្កេះតែប៉ុណ្ណោះ។

ក្រុមការងារអេតមីន(ខ្ញុំស្រឡាញ់ខេត្តក្រចេះ) ក៏បានអំពាវនារសុំអោយសប្បុរសជនមេត្តាជួយចូលរួមជាថវិកាដើម្បីជួយសំរួលទុក្ខលំបាកជនរងគ្រោះផង។ ក្រុមការងារនឹងចុះទៅជួបគាត់នៅថ្ងៃសៅរ៍ ទី១៦ អាទិត្យនេះ។ បើបងប្អូនចង់ជួយគាត់ សូមផ្ញើតាមអេស៊ីលីដាទាន់ចិត្តបាន (011 73 57 57)។ រាល់ឈ្មោះអ្នកឧបត្ថម្ភ នឹងបង្ហាញនៅក្នុងផេកនេះ។

ដកស្រង់ពី៖ page ខ្ញុំស្រឡាញ់ខេត្តក្រចេះ