“ផ្តល់ internet មិនគិតថ្លៃដល់មនុស្សមួយផែនដី “ ដោយលោក អេឡនម៉ាសក៏ និង ជួយសម្រេនឭចបំណងលោក Nikola Tesla ….

ដូចដែរប្រិយមិត្តអ្នកអានបានជ្រាបខ្លះៗហើយថា​ លោក Elon Musk ម្ចាស់ក្រុមហ៊ុន SpaceX មានគម្រោងផ្តល់ការប្រើប្រាស់ Internet ដោយមិនគិតថ្លៃសម្រាប់មនុស្សគ្រប់រូបនៅក្នុងពិភពលោក។ ហើយសព្វថ្ងៃលោកកំពុងសិក្សាស្រាវជ្រាវលើគម្រោងមួយនេះ ដោយលោកមានគោលបំណងដ៏ដំគឺ ផ្តល់ការប្រើប្រាស់ WiFi សម្រាប់មនុស្សជាតិពីលំហអាកាសមក ដែលគម្រោងនោះមានឈ្មោះថា Starlink ។

គោលបំណងរបស់បិតាស្ថាបនិកក្រុមហ៊ុន SpaceX​ និងជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla មួយនេះមានភាពស្រដៀងគ្នាទៅនឹង គោលបំណងរបស់លោក Nikola Tesla ដែលជាអ្នករកឃើញចរន្តអគ្គីសនីឆ្លាស់ AC ផងដែរ ។ យ៉ាងណាមិញ កាលលោក Nikola Tesla នៅមានជីវិត លោកមានក្តីប្រាថ្នាចង់អោយមនុស្សទូទាំងពិភពលោកប្រើប្រាស់អគ្គីសនីដោយមិនគិតថ្លៃ ។ លោក Nikola Tesla ក៏បានបង្កើតគម្រោងមួយសម្រាប់ផ្តល់ជូនសេវានៅទូទាំងពិភពលោក ឫយើងហៅថា Wireless ផងដែរ ។

តែគម្រោងរបស់លោកគឺប្រើប្រាស់បង្គោលប៉មយក្ស មិនមែនជាការប្រើប្រាស់ផ្កាយរណបដូចមនុស្សសព្វថ្ងៃឡើយ។ តែជាអកុសល គម្រោងរបស់លោក មិនអាចក្លាយជាការពិតនោះទេ តែយើងសង្ឃឹមទៅលើលោក Elon Musk ម្តង ព្រោះទំនងលោកមកជួយប៉ះប៉ូវ ក្តីប្រាថ្នាជួសលោក Nikola Tesla ។

ងាកទៅមើលលោក Elon Musk​ ដែលជាម្ចាស់ក្រុមហ៊ុន SpaceX និងឡើងជាកំពូលមហាសេដ្ធីលំដាប់ទី១ ថ្មីៗ គឺលោក​ Jeff Bezos​ ដែលមានក្រុមហ៊ុនអាវកាស Blue Origin វិញ តើនឹងអាចជួយជំរុញអោយអាវកាសបោះជំហានដល់កំរិតណា ?