សូមប្រយ័ត្នបងប្អូន រកឃេីញគ្រុនផ្តាសាយបក្សី (H5N1) នៅក្នុងកសិដ្ឋានមួយកន្លែងដែលស្ថិតនៅ….

រក​ឃើញ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង។

​ការរក​ឃើញនេះ បន្ទាប់​ពី​មាន​សត្វ​មាន់​ជាង ១ពាន់ក្បាល ក្នុង​កសិដ្ឋាន​បានងាប់ជាបន្តបន្ទាប់ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែ​មករា ឆ្នាំ២០២១ កន្លង​មកនេះ។

នេះ​បើតាមលទ្ធផល ធ្វើ​តេស្តសំណាកសត្វមាន់ងាប់ដែល ទើបតែចេញ នៅ​ល្ងាចថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២១៕

ប្រភព BTV Cambodia