ហូបដំឡូងឈាមមាន់រាលថ្ងៃ មិនដឹងថាវាជាថ្នាំខ្មែរដ៏ពូកែសោះ វាអាចព្យាបាល…

ដំឡូងឈាមមាន់ (Dioscorea alata)ជាដំណាំដែលប្រជាពលរដ្ឋខ្មែរយើងចូលចិត្តដាំ និងជាដំណាំមួយដែលងាយស្រួលដាំដុះ ។ ដំឡូងនៅក្នុងប្រទេសកម្ពុជាយើងភាគច្រើនគេដាំនៅតាមតំបន់ជនបទ សម្រាប់យកមើមបរិភោគ មើមវាមានទម្ងន់ធ្ងន់អាចដល់ពី ៤-៥គីឡូ។

នៅពេលដែលបងប្អូនបរិភោគដំឡូងនេះ ប្រាកដណាស់បងប្អូនពិតជាមិនដឹងពីគុណសម្បត្តិរបស់វាទេ ថាវាគឺជាឱសថបុរាណព្យាបាលនូវជំងឺជាច្រើនដូចជា៖​ ចុករោយចង្កេះ អាចចៀសបានអាការៈខ្សោយក្រលៀន សាច់ដុំរឹងមាំ ស្គមស្គាំង…ដែលមានប្រសិទ្ធភាពខ្ពស់បំផុត។

ការព្យាបាល៖

គេតែងយកមើមស្ងោរហូបដូចដំឡូងធម្មតា វាមានលក្ខណៈល្អ និងមានជាតិប៉ូវផង។ ព្យាបាលក្នុងជំងឺបាយមិនបាន ស្គមស្គាំង ជំងឺនោមយប់ រវើរវាយ គេយកមើមនេះដាំលាយបបរ រួចហូបនឹងមានចិត្តចេះឃ្លាន ហូបបាយឆ្ងាញ់ ឡើងគីឡូ សាច់ដុំរឹងមាំ អាចចៀសបានអាការៈខ្សោយក្រលៀន ចុករោយចង្កេះ។

កំរិតប្រើ ប្រើពី ១០-១២ក្រាម ក្នុងមួយថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

ដកស្រង់ពី៖ អ៊ាង សុផាល្លែត