គ្រឿងញៀនដែលកំពុងពេញនិយមនៅខ្មែរកំពុងតែសម្លាប់យុវជនថៃមួយថ្ងៃជិត១០នាក់

ថ្នាំញៀនប្រភេទថ្មី K-ម្សៅទឹកដោះគោ ( เคนมผง )

ត្រឹមតែមួយថ្ងៃ (10/01/2021)

យុវជនថៃ យ៉ាងតិចណាស់10 នាក់ បានស្លាប់ដោយសារថ្នាំញៀនប្រភេទថ្មីនេះ ..

—————

1: អ្វីទៅជា " K ម្សៅទឹកដោះគោ " ?

2: K ម្សៅទឹកដោះគោមានប្រភព មកពីណា ?

3: អាការៈពេលញៀន

4; តួយ៉ាងអ្នករងគ្រោះដោយសារថ្នាំនេះ

—————

⚫️ 1: អ្វីទៅជា K ម្សៅទឹកដោះគោ ?

:

1- K ម្សៅទឹកដោះគោ ជាថ្នាំញៀនប្រភេទថ្មី ដែលកើតឡើងដោយការផ្សំថ្នាំញៀនច្រើនមុខចូលគ្នា ដែលមានដូចជា Ketamine , Heroin , Ice , ថ្នាំងងុយគេងប្រភេទ Roche, (អ្នកខ្លះទៀតនិយាយថា មានសារធាតុផ្សំរបស់ថ្នាំទុកប្រហារជីវិតលើអ្នកទោសផងដែរ )

2-ពេលផ្សំចូលគ្នាហើយ វា ក៏ក្លាយជា ម្សៅម៉ត់ ស មានរូបរាង ដូច ម្សៅទឹកដោះគោ គ្មាន ក្លិន ទើបគេនាំគ្នាហៅថា K-ម្សៅទឹកដោះគោ វិធីសេព គឺ ហិត តាមច្រមុះ ហើយ សរសៃឈាម Capillaries ធ្វើការស្រូបទៅកាន់រាងកាយ តំលៃលក់នៅប្រទេសថៃ ប្រមាណ 400-600 ฿ រឺ ប្រមាណ 50000r »80000r ក្នុង១ក្រាម

3 - សាធាតុដែលសាហាវបំផុត របស់ K ម្សៅទឹកដោះគោ គឺ Heroinព្រោះវានឹងធ្វើ អោយស្ទះផ្លូវដង្ហើម ចំណែក ថ្នាំ ICe នឹង ketamine ធ្វើអោយ សរសៃឈាមបេះដូងត្បៀត ធ្វើអោយខ្វះ អុកស៊ីសែនទៅចញ្ចឹមខួក្បាល នឹង ចុងក្រោយ ថ្នាំងងុយគេង មានតួនាទីទៅ បន្ថែម គុណភាព អោយថ្នាំទាំងអស់នោះ និង ធ្វើអោយអ្នកសេព ដេកលក់កាន់តែបានយូរ

—————

⚫️ 2: K ម្សៅទឹកដោះគោ មានប្រភពមកពីណា ?

4- គេមិនទាន់ដឹងប្រភពច្បាស់លាស់ថាមកពីណានោះទេ សាព័ត៏មាន ថៃរ៉ាត់ បានរាយការណ៍ថា កើតមកពី ថ្នាំ K ដែលលួចនាំមកពី មីយ៉ាន់ម៉ា តែដោយសាខូវិត ព្រំដែនត្រូវបានរឹតបណ្តឹង ទើបលួចនាំមកពី ប្រទេស ឡាវវិញ

5- ហើយក្នុងរយៈពេល ខូវិត19 យុវជន ថៃ នាំគ្នាមកប្រើថ្នាំ K ច្រើនឡើងធ្វើអោយថ្នាំ K ខ្វះក្នុងទីផ្សា ទើបធ្វើអោយកើតការផ្សំ ថ្នាំប្រភេទថ្មីនេះឡើង តែក៏មិនដឹងថា ផ្សំពី ឡាវ មក រឺ ផ្សំក្នុងប្រទេសថៃខ្លួនឯង

6 - K ម្សៅទឹកដោះគោ ត្រូវបាន រាតត្បាត យ៉ាងឆាប់រហ័ស ក្នុងក្រុងបាងកកជាពិសេសក្នុងអំឡុងពេលជិតដាច់ឆ្នាំ មានអ្នកស្លាប់ដោយសារថ្នាំប្រភេទនេះតាំងពីចុងឆ្នាំ 2020 មក នឹង មានមួយចំនួនទៀតកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យដោយមិនទាន់អាចត្រលប់មកដូចដើមបាន

—————

⚫️ 3: អាការៈពេលប្រើ K ម្សៅទឹកដោះគោ

:

7- k ម្សៅទឹកដោះគោ ធ្វើអោយមានអាការៈដូចស្រវឹងស្រា តែមិនមានក្លិន អាកុល មានអាការៈ សឺ សឺ រវើរវាយ ច្រើនថ្ងៃ រឺ អាចនឹងមានអារម្មណ៍ វង្វេងវង្វាន់ កើតកំរោលចូល គិតថាអ្នកដ៏ទៃចង់វាយធ្វើបាបខ្លួន ដែលជាហេតុធ្វើអោយកើតហេតុការឈ្លោះប្រកែកវាយតប់ គ្នាជាញឹកញយ

8- បើសេពក្នុងបរិមាណច្រើន វានឹងធ្វើអោយ បាត់បង់ស្មារតី បាត់បង់ម្ចាស់កាលើខ្លួនឯង ហើយ សារជាតិថ្នាំនឹងទៅ ធ្វើអោយស្ទះដល់ការដកដង្ហើម បេះដូងធ្វើការខុសប្រក្រតី ខួរក្បាលមិនដំណើរការ នឹង ស្លាប់នៅទីបំផុត

9- អាការៈដែលគ្រោះថ្នាក់បំផុត គឺ បបូរមាត់ឡើងស្វាយ នឹង ហូរឈាមតាមច្រមុះ ដែលជាអាការៈរបស់អ្នកប្រើថ្នាំលើសកំរិត ដែលអាចស្លាប់បានយ៉ាងងាយ

—————

⚫️ 4: តួយ៉ាងអ្នករងគ្រោះ

:

10- រឿងនេះក្លាយជាព័ត៏មានធំ ព្រោះមាន យុវជនថៃ នៅ បាងកក ដែលគេសនិដ្ឋានថា សេពថ្នាំប្រភេទនេះ បាត់បងជីវិត យ៉ាងតិច 10នាក់ នៅថ្ងៃ 10 /01/21 រហូតដល់ក្រុមសង្គ្រោះចេញមក post ដាស់តឿនពីបញ្ហានេះ

11- គេសន្និដ្ឋានថា អ្នកស្លាប់ទាំងអស់ ច្បាស់ជាមានការទាក់ទងគ្នាដោយប្រយោល ដូចជា ទៅយកថ្នាំញៀន ពីអ្នកចែកចាយក្រុមតែមួយ ហើយចែកផ្លូវទៅកន្លែងសេពរាងៗខ្លួន

12- អ្នកស្លាប់មួយចំនួន ដែលគេសន្និដ្ឋានថា ស្លាប់ដោយសារថ្នាំញៀនប្រភេទនេះ

- នារីវ័យ 22 ឆ្នាំ អាជីព ជា modeling ដេកស្លាប់ក្នុងបន្ទប់ ចំណែកសង្សារប្រុស អាការៈធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់

- បុរសវ័យ20 ឆ្នាំ មានអាជីព ជាអ្នករត់ឯកសារ ដេក ស្លាប់ក្នុងបន្ទប់ស្នាក់នៅ គ្រួសារប្រាប់ថា ក្រោយពីមកដល់ផ្ទះ គេក៏មិនព្រមចេញពីបន្ទប់គេង រហូត ដល់ពេលជួបម្ដងទៀត ពេលស្លាប់នេះតែម្ដង

- កូនប្រុសម្ចាស់ផ្ទះមួយកន្លែង នាំមិត្តភក្តិដែលជាអ្នកធ្វើការ បំរើស្រាបៀនៅហាង មកសេពថ្នាំញៀនជាមួយគ្នា ចុងក្រោយ មិត្តភក្ដិស្លាប់ ម្នាក់ អាការៈធ្ងន់ធ្ងរ ម្នាក់ ចំណែកខ្លួនគេ នឹង មិត្តភក្តិដ៏ទៃ បែករវើរវាយ គ្មានសា្មរតី

- អ្នកម្ដាយកូន 3 វ័យ 24ឆ្នាំម្នាក់ មុខរបរ មេកា Club កំសាន្ត ដេកស្លាប់ ក្នុងអាគាពានិជ្ជកម្ម មួយកន្លែង ឳពុករបស់នាង ប្រាប់ថាកូនស្រី ញៀនថ្នាំជាង 1ឆ្នាំមកហើយ ហើយ មួយរយៈក្រោយនេះ នាងប្ដូរមកប្រើថ្នាំ ញៀនប្រភេទ K ម្សៅទឹកដោះគោវិញ ទើបកើតហេតុការណ៍បែបនេះឡើង

- មានក្មេងស្ទាវដេញវាយគ្នា នឹង បាញ់បោះសេរី ដោយសារប្រើថ្នាំប្រភេទនេះ ...។

អត្តបទដោយ ; កូន ចាប

—————

🙏🏻 ប្រភពពី : ไทยพีบีเอส, ไทยรัฐ, Manager Online, PPTV ,PoetryofBitch

🙏🏻 រូបភាព : Amarin TV , คำพร 108 ,MGR online