ក្មេងស្រីអាយុ១៩ ជក់បារី​អេឡិចត្រូនិកជាប្រចាំធ្វើអោយនាង…….

ចែករំលែក​ផ្នែកមួយនៃយុវវ័យនាពេលបច្ចុប្បន្ននេះ​ ពួក​គេ​ពិតជាចូលចិត្តនិន្នាការនៃការជក់បារីអេឡិចត្រូនិក​ដោយសារតែក្លិន​ប្រេង​នៃបារីអេឡិចត្រូនិ​ក​មានភាព​ទាក់ទាញណាស់

ក្មេងស្រីអាយុ១៩ឆ្នាំម្នាក់​ ឈ្មោះក្លែរក៏ជាមនុស្សម្នាក់ក្នុង​ចំណោមពួកគេផងដែរនៅពេលដែលទម្លាប់ជក់បារី​អេឡិចត្រូនិក​ក្លាយជាសកម្មភាពដែលគេស្គាល់រាល់ថ្ងៃ។​ មុនពេលនោះក្លែរមាន​គ្រុនក្តៅ ៤០អង្សាសេ​រយៈពេល៣សប្តាហ៍ជាប់ៗ​ គ្នាដោយមិនមានរោគ​សញ្ញាអ្វីផ្សេងឡើយ។ គ្រួសាររបស់នាងសន្មតថានាងមានជំងឺផ្តាសាយ។ បន្ទាប់ពីប្រើថ្នាំអស់រយៈពេលពីរ​បីសប្តាហ៍ជំងឺរបស់នាងមិនបានបាត់ឡើយ​ ក្លែរបាន​សម្រេច​ចិត្តទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ។

គ្រូពេទ្យបានធ្វើការស្កេន CT និងធ្វើរោគវិនិច្ឆ័យថាក្មេងស្រីអាយុ១៩ឆ្នាំនេះ​ បានខូចសួតយ៉ាងធ្ងន់ធ្ងរបំផ្លាញជាលិកា​ និងរលាកធ្ងន់ធ្ងរនៅក្នុងបំពង់ទងសួត។ សួតរបស់មនុស្សដែលមានសុខភាពល្អនៅលើការស្កេន CT នឹងមាន​ពណ៌ខ្មៅ​ រីឯ Claire សួតទាំងពីរនឹងមានពណ៌ស។

នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យអស់រយៈពេលជាយូរមកហើយដោយប្រើថ្នាំចាក់​ និងថ្នាំស្តេរ៉ូអ៊ីត។ ក្លែរបានសម្រេចចិត្តចែករំលែកស្កេនសួតរបស់នាងដើម្បីជម្រុ​ញ​ឱ្យ​ក្មេងជំទង់​ឱ្យ​ឈប់ជក់បារី។

បារីអេឡិចត្រូនិ​កមានជាតិពុលជាច្រើនដូចជាសារធាតុគីមីរសជាតិលោហធាតុ​ និងជាតិនីកូទីន​ ដូច្នេះវាបង្កគ្រោះថ្នាក់ដល់សុខភាព។ មនុស្សជាច្រើនតែងតែយល់ច្រឡំថា​ បារីអេឡិចត្រូនិក​មិនបង្កគ្រោះថ្នាក់អ្វីទេ​ ព្រោះនៅពេលជក់បារីពួកគេមិនបញ្ចេញផ្សែង​ ឬផ្ទុកក្លិនមិនល្អដូចបារីធម្មតា។ ទោះជាយ៉ាងណាក៏ដោយ​កម្រិត​គ្រោះថ្នាក់នៃផលិតផលនេះមិនតិចជាងបារីធម្មតាទេ។

តាមពិតយោងទៅតាមព័ត៌មានពីមជ្ឈមណ្ឌលត្រួតពិនិត្យ​ និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកគិតត្រឹមដើមឆ្នាំ ២០២០ ប្រទេសនេះបានកត់ត្រាអំពីជំងឺរលាកសួត​ប្រហែល ២៦០០ករណី​ និង៥៧នាក់បានស្លាប់ទាក់ទងនឹងបារីអេឡិចត្រូនិក។ អង្គភាពនេះក៏បានធ្វើការស្ទង់មតិលើមនុស្សជាង ១ម៉ឺននាក់ផងដែរ​ ហើយបានរកឃើញថា​ បុគ្គលដែលប្រើប្រាស់បារីអេឡិចត្រូនិក​ហាក់ដូចជាមានការគាំងបេះដូង។ លើសពីនេះទៀត​ហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងក្រុមមនុស្សនេះក៏ខ្ពស់ជាងអ្នកដែលមិនប្រើវា ៣០% ផងដែរ។

"ហាម​ជក់បារី"! នេះគឺជាសារសម្រាប់សុខភាពសហគមន៍​ និងសុភមង្គលរបស់មនុស្សម្នាក់ៗ​ គ្រួសារនីមួយៗ។

ដកស្រង់ពី៖ Kdav-Kdav-Kley-Kley

ប្រភព​ : បរទេស