គ្រុនពោះវៀន គ្រុនក្តៅ គ្រាន់តែប្រើឱសថធម្មជាតិតែមួយមុខនេះជាដាច់ផឹង!!

ការព្យាបាល: គ្រុនពោះវៀន គ្រុនក្ដៅ រាគមួល រសាប់រសល់ដេកមិនលក់ ពិបាកបត់ជើងតូច ពកក។

ប្រភេទរុក្ខជាតិ: កញ្ឆែត

ផ្នែកប្រើប្រាស់: ប្រើរុក្ខជាតិទាំងមូលយកប្រើបានគ្រប់រដូវ។ រសជាតិមានជាតិ ផ្អែម-សាប ធាតុត្រជាក់។

កន្លែងដាំដុះ: មានដុះ ឬដាំនៅតាមស្រះ ត្រពាំង ស្ទឹង អូរ ...។ល។

លក្ខណៈរុក្ខជាតិ: ជាប្រភេទវារីជាតិ ដុះអណ្ដែតលើទឹក ដោយស្នាប់ពណ៌ស ដូចសំឡី ដុះរុំជាប់នឹងដើម ពីថ្នាំងមួយទៅថ្នាំងមួយបន្ដបន្ទាប់គ្នា និងមានចេញឫសគ្រប់ថ្នាំង

-ស្លឹក រោមស្លាបពីរដង ស្លាបតូចដុះទល់ទងគ្នា កូនស្លឹករាងស៊ុតទ្រវែង

-ផ្កា ជាផ្កាឆ្នុកមានផ្កាពណ៌លឿង ចេញតាមប្រគាប់ស្លឹក

-ផ្លែ មាន ៦គ្រាប់ រាងសំប៉ែតរលោង។

កំរិត និងរបៀបប្រើ: មួយថ្ងៃពី ២០ ទៅ ៤០ក្រាម ដាំទឹកផឹក ឬបុកឲ្យម៉ត់ពូតយកទឹកផឹក ឬស្លជាសម្ល ឬយកធ្វើជាអន្លក់៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

ដកស្រង់ពី៖ អ៊ាង សុផល្លែត