សត្ថស្វាហ្គោរីឡា៣ក្បាល តេសឃេីញមេរោគ កូវីដ១៩

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា យ៉ាងហោចណាស់មានសត្វស្វាហ្គោរីឡាចំនួន ៣ក្បាល នៅឯសួន Safari ក្នុងទីក្រុង San Diego នៃរដ្ឋកាលីហ្វ័រញ៉ា បានឆ្លងជំងឺ COVID-19 ។ វាគឺជាករណីលើសត្វស្វាហ្គោរីឡាដំបូងបង្អស់នៅសហរដ្ឋអាមេរិក ហើយហ្គោរីឡាទាំងនោះទំនងជាបានឆ្លងជំងឺ COVID-19 ពីបុគ្គលិកដែលមានជំងឺមិនចេញរោគសញ្ញា (asymptomatic) ។ មន្ទីរពិសោធន៍បសុព្យាបាលរបស់មន្ទីរកសិកម្មសហរដ្ឋអាមេរិកបាននិយាយថា សមាជិកនៃសត្វហ្គោរីឡាទាំង ៨ក្បាល នៅឯសួនសត្វនោះកំពុងត្រូវបានធ្វើតេស្ត និងត្រួតពិនិត្យម្តងទៀត បន្ទាប់ពីសត្វហ្គោរីឡា ៣ក្បាល បានតេស្ដវិជ្ជមានកាលពីថ្ងៃច័ន្ទ។

ប្រភព: Khmernote

យេីងខ្ញុំមិនមែនជាម្ចាស់អត្ថបទឡេីយបេីម្ចាស់មានបញ្ហា អាចទាក់ទងមកបានយេីងនឹងធ្វេីការលុប