ច្បាស់ហើយពេលនេះ​ បុត្របានបកស្រាយត្រង់នូវអារម្មណ៍ពិត ទៅកាន់ ដួង ម៉ានិច​ ថា…. កន្លងមកនេះលោកក៏

តារាពីររូបនេះហាក់បីដូចជានៅឆ្ងាយពីគ្នាជាងមុន ខណៈរវល់ជាមួយនឹងការងារសិល្បៈរៀងៗខ្លួន។ បើទោះបី ពេលនេះ អ្នកទាំងពីរ មិនសូវបង្ហោះរូបស្និទ្ធស្នាលដូចពេលមុន តែតារាប្រុសស្រីទាំងពីររូបនេះ នៅតែឆ្លៀតជួបគ្នាម្ដងម្កាល់ បន្ទាប់ពីទំនេរពីការងារផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ ថៃ អតិជាតិបុត្រ បានបង្ហាញវត្តន៍មានក្នុងកម្មវិធី ចឹងហ្អ៎ ហើយខណៈពេលសម្ភាសន៍នោះដែរ ពិធីករក៏បានសួរទៅកាន់ តារារូបនេះថាមានទំទាក់ទំនងស្នេហាជាមួយកញ្ញា ដួង ម៉ានិច ពិតឬក៏យ៉ាងណា? ស្រាប់តែពេលនោះ លោកបាននិយាយពីអារម្មណ៍ពិតដោយមិនលាក់លៀមយ៉ាងដូច្នេះថា៖

ចំពោះទំនាក់ទំនងខ្ញុំជាមួយនឹងកញ្ញា ដួង ម៉ានិច តាំងពីដើមមកគឺខ្ញុំស្រលាញ់គាត់ ហើយស្រលាញ់បែបស្នេហា ចំពោះក្ដីស្រលាញ់កើតឡើងចំពោះគ្នានោះ គឺកើតឡើងនៅពេលបានរួមការងារជាមួយគ្នារាល់ថ្ងៃ។

បើទោះបី កញ្ញា ដួង ម៉ានិច មានអាយុច្រើនជាងលោក ថៃ អតិជាតិបុត្រ ដល់ទៅ១២ឆ្នាំ តែតារាប្រុសវ័យក្មេងរូបនេះ មិនបានគិតរឿងអាយុនោះទេ សំខាន់ពេលនេះអ្នកទាំងពីរស្រលាញ់គ្នា យល់ចិត្តគ្នាគ្រប់គ្រាន់ហើយ។ តួយ៉ាង ដោយព័ត៌មានលេចលឺថាតារាប្រុសស្រីមួយគូនេះមានអារម្មណ៍ល្អចំពោះគ្នាបែបស្នេហាជាយូរមកក៏ដោយ តែទើបតែថ្មីៗនេះ តារាចម្រៀងរូបនេះ ទើបចេញមុចទម្លាយអារម្មណ៍ប្រាប់ឲ្យហ្វេនបានដឹងច្បាស់ៗតែម្ដង៕