ចុមយក្សសាហាវមែន! អ្នកបេីកកង់បីម្នាក់បើកបុកឡានគេ ហើយត្រូវបានបងប្រុសម្នាក់ចេញមុខមក….

រំលឹកបន្តិចថាកាលពី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IE-9594 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្ដសញ្ញាណ បានជិះជ្រេគេ ជ្រេឯង រហូតទៅប៉ះរថយន្ដមួយគ្រឿងម៉ាក Lexus បណ្ដាឲ្យធ្លាក់កាងខាងមុខយ៉ាងដំណំ។

បន្តិចបើយោងតាមប្រភពបងប្រុសម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Bong Yaa ក៏បានប្រកាសថា៖ “ឡាននឹងខូចធ្វេីអស់ប៉ុន្មាន ខ្ញុំចេញលុយធ្វេីជំនួសបងរត់កង់បីឥណ្ឌា កុំដល់ថ្នាក់នឹងពេក បេីជ្រុលជាគាត់ខុសទៅហេីយ។ ខ្ញុំស្រលាញ់ខ្មែរ បងរត់កង់បីឥណ្ឌា ខលមករកខ្ញុំមក ជូនបង ១០០ដុល្លារ”។

គាត់បានបន្ថែមទៀតថា៖”សូមបងម្ចាស់កង់បីឥណ្ឌា ស្អែកព្រឹកមកជួបខ្ញុំ ជូនបង100$ យកទៅសងថ្លៃខូចខាតឡានគេ ហេីយសូមបងកែអត្តចរិត បេីកបរប៉ះពារគេ កុំរត់បែបនេះទៀតអោយសោះ“៕

កែសម្រួលពី ដើមត្នោត