មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីគ្រា ន់តែគ្រោះថ្នាក់ចររាចរណ៍សោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំភ្លេីង គំរាម យុវជនម្នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍កេីតជាជម្លោះខាងលើនេះគឺក្នុងសង្កាត់ផ្សារទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញនៅវេលាម៉ោង០៤៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១
ដោយភាគីខាងរថយន្ត មានកាំភ្លេីងបានបេីកឡានព្រូសស្របគ្នាតាមបណ្តោយផ្លូវ៧៣ គៀនផ្សារធំថ្មី ហេីយឃេីញរថយន្តបានបេីកគៀរ ម៉ូតូបណ្តាលឲ្យដួលហេីយបានដកកាំភ្លេី ងពីចង្កេះហេីយស្រែកថាហែងចង់យ៉ាងម៉េច ភ្លាមៗនោះជនរងគ្រោះបានលេីកដៃសុំកុំបាញ់គាត់អីអ្នកដែលឃេីញហេតុការណ៍បានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូហើយបានបាក់ដងកាំបិត និងត្រូវត្រង់ប្រអប់ជេីង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ
បន្ទាប់មកអ្នកដែលជាម្ចាស់រថយន្តបង្ករនៅតែបន្តសំញែងកាំភ្លេីងនៅមុខសមត្ថកិ ច្ចដដែលៗ ទេីបសមត្ថកិច្ចសុំដកទុកសិន ហេីយជនបង្កក៏បានប្រគល់ឲ្យសំបកកាំភ្លេី ង ដោយមិនបានប្រគល់គ្រាប់នោះទេ ហេីយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង។ជាចុងក្រោយក្រោយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសទេដោយសុំត្រឹមតែអ្នកបង្ករសងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែប៉ុននោះដេីម្បីបញ្ចប់រឿង។
យ៉ាងណាភាគីខាងរថយន្តបានអះអាងថាគាត់មិនបានដកកាំភ្លើងតាមការលើកឡើងរបស់ជនរងគ្រោះទេ គាត់បន្ថែមថាបើគាត់ដកកាំភ្លើងគឺគាត់បាញ់ហើយ។
ពាក់ព័ណ្ធនឹងករណីនេះផងដែរ មុននេះបន្តិចផេករបស់អ.ហលើផ្ទៃប្រទេសក៏បានបញ្ជាក់ឱ្យដឹងផងដែរថា៖ «កងរាជអាវុធហត្ថបានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះ“ព័ត៌មានទាន់ហេតុការណ៍” បានសរសេរអត្ថបទមួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថា “គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍សោះលោកនាយករងមជ្ឈមណ្ឌលហ្វឹ កហ្វឺនភ្នំជំរាយដកកាំ ភ្លើងគំរាមយុវជនម្នាក់”។
ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបថា កងរាជអាវុធហត្ថ បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនីតិវិធី។
មន្ត្រីជំនាញកងរាជអាវុធហត្ថ បានបញ្ជាក់ថា បុគ្គលដែលបង្កហេតុដកកាំភ្លើង នៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១៧-០៨-១៩៩៣ មានទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថ និង អាវុធ ខ្លីម៉ាក់កា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហ ត្ថផងដែរ។
កម្លាំងមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកបុគ្គលខាងលើនេះ ដើម្បីបញ្ជាក់ការពិត និងអនុវត្តតាមច្បាប់។ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធ ហត្ថ លើផ្ទៃប្រទេស ជាគោលជំហរ បុគ្គលិកនៃកងរាជអាវុធហត្ថរូបណាដែលប្រព្រឹត្តនូវកំហុ សឆ្គងល្មើសវិន័យកងទ័ព ត្រូវតែអនុវត្តទណ្ឌក មមវិន័យ ដូចមានចែងក្នុងបទប្បញ្ញត្តិនៃបទវិន័យទូទៅ និងលក្ខន្តិកៈទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។
ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើ សច្បាប់ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្ត ន្ទាទោសតាមច្បាប់ដូចទិសស្លោកដែលបានដាក់ចេញនាពេលកន្លងទៅ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរពបទល្មើសត្រូវតែបង្ក្រាប”។
ដកស្រង់ពី ៖ hotnew.me