ញាក់សាច់ ទឹកប្រហុកម៉ែរួយ អតិថិជនសម្រុកគ្នាទិញលុះក្ស័យ ចូល​ស្ដុកភ្លាមអស់ភ្លែត

បើនិយាយពី​​អ្នក​លក់​អន​ឡាញជោគ​ជ័យ​វ័យ​ក្មេង​នៅ​កម្ពុជា​គ្រប់​គ្នា​ប្រហែល​នឹក​ដល់​លោក​ជំទាវ​ឧកញ៉ា ស្រី ណារួម ហៅ​ម៉ែរួយ​មុន​គេ​ហើយ​ព្រោះ​លោក​ជំទាវ​ឧកញ៉ា មាន​មុខ​ជំនួញ​ជាច្រើន​លក់​នៅ​ក្នុង​ដៃ​លក់​អ្វី​ក៏​ដាច់​ដែរ​ហ្វេន​​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ភ្លូកទឹក​ភ្លូកដី​តែម្ដង។

ជាក់​ស្ដែង​ថ្មីៗ​នេះ​ទឹក​ប្រហុក​ដែល​មាន​​ស្លាក​យីហោ​ឈ្មោះ​ជា​ភាសារ​ថៃ​ ម៉ែរួយ នោះ​កំពុង​តែ​​​ផ្ទុះការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ពុក​ម៉ែ​​បងប្អូន​គ្រាន់​តែ​ទឹក​ប្រហុក​​ ចូល​ស្ដុក​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ មាន​អតិថិជន​ខល​កុំម្ម៉ង់​ទិញ​ខ្ទេច​ខ្ទី​​គ្មាន​សល់​តែម្ដង​មាន​អ្នក​ខ្លះ​ យក​ទៅ​លក់​បោះដុំ​បន្ត​ទៅ​តាម​ខេត្ត​ទៀត​ផង។

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ទឹក​ប្រហុក ​​របស់​លោក​ជំទាវ ឧកញ៉ា ម៉ែរួយ លក់​ដាច់​ខ្ទេចខ្ទី​គ្មាន​សល់​ដោយ​សារ​តែ​​ ម៉ែរួយ គឺ​ជា​ឧកញ៉ា ស្រី​វ័យ​ក្មេង​មួយ​រូប​​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញខ្លាំង​ជាមួយ​កិត្តិនាម​ នាំ​ចូល​ផលិតផល​ដែល​មាន​គុណ​ភាព​ល្អ​​ធ្វើ​ឲ្យ​ពុកម៉ែ​បងប្អូន​ប្រើប្រាស់​ហើយ​មិន​ខក​បំណង​ហើយ​ទទួល​បាន​ប្រសិទ្ធ​ភាព​ពិតៗ​ និង​ជួយ​ឲ្យ​ស្ត្រី​ខ្មែរ​រាប់​ម៉ឺន​នាក់​មាន​ការងារ​ធ្វើ។

វី​ដែល​សំខាន់​ទឹក​ប្រហុក​លោកជំទាវ ឧកញ៉ា ម៉ែរួយ នេះ​ដែរ​មាន​គុណ​ភាព​ល្អ​ផលិត​និង​វេច​ខ្ចប់​ស្រប​តាម​បទ​ដ្ឋាន​ស្ដង់ដារ​អន្តរជាតិ​ បើ​និយាយ​ពី​រស់​ជាតិ​វិញ​ឆ្ងាញ់​កប់​សារី​តែម្ដង​ មាន​ទឹក​ប្រហុក​ម៉ែរួយ​ ដាក់​ជាប់​តាម​ខ្លួន​ដូច​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ ព្រោះ​ទឹក​ប្រហុក​នេះ​អាច​ធ្វើ​ទឹកត្រីផ្អែម បុកល្ហុង ឆាបាយ ទឹកជ្រក់ពោះគោ បុកមី ទឹកជ្រលក់ជាមួយក្ដឹបស្វាយ ជាដើម។

គួរ​បញ្ជាក់​ថា ទឹកប្រហុក​លោក​ជំទាវ​ឧកញ៉ា ម៉ែរួយ នេះដែរ​មិន​មាន​រសជាតិ​ស្អុយ​ខ្លាំង​ ឬ​ខ្លិន​ឆ្អាប​នោះ​ឡើយ បើ​បាន​ទទួល​ទាន​ហើយ​ច្បាស់​ជា​ជាប់​ចិត្ត​ដិត​អារម្មណ៍​ខ្លាំង​ណាស់៕

ដកស្រង់ពី៖ dermdoung