CEO វ័យក្មេង តេង ដាណា ចែករំលែកគន្លឹះសំខាន់ៗ ៧ចំណុចបើចង់លក់អនឡាញដាច់ក្លាយ​ជា!!!!

ក្រោយ​ពី​ជោគជ័យ​ជាមួយ​អាជីវកម្ម​អនឡាញ​ជាច្រើននៅ​​ក្នុង​ដៃ​រួច​មក​​កញ្ញា​ តេង ដាណា ហៅ​អាម៉ី​ ដែល​ជា​អគ្គនាយិកា​វ័យ​ក្មេង​របស់​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ល្បី​ឈ្មោះ​ AH GI LEADERS & TENG DANA CO.,LTD នោះ​បាន​ចូល​ខ្លួន​មក​ចែក​រំលែក​គន្លឺះ​​សំខាន់​ៗ​ចំនួន​​៧​ចំណុច​​សំខាន់​ៗ​បើ​ចង់​លក់​អនឡាញ​ឆាប់​ដាច់ និង​ក្លាយ​ជា​អ្នក​មាន​ត្រឹម​មួយ​ប៉ប្រិចភ្នែក។

CEO វ័យ​ក្មេង​ តេង ដាណា ថា​គន្លឹះ​ទាំង​៧ចំណុច​សំខាន់​ៗ​រួមមាន៖

១.ការ​សិក្សា​ស្រាវជ្រាវ​អំពី​ផលិតផល​ឬ​សេវាកម្ម​ក្នុង​ការ​ចាប់​ផ្ដើម​លក់ ដើម្បី​ធានា​នូវ​គុណ​​​ភាព​ និង​គុណ​តម្លៃ​ជូន​អតិថិជន​។ ត្រូវ​ដឹង​រាល់​​ផលិត​ផល​​ឬ​សេវាកម្ម​ដែល​យលើង​លក់​នៅ​លើ​ទីផ្សារ​​មាន​ប្រភព​ច្បាស់​លាស់​។ ដើម្បី​ធនា​ផលិតផល​ឲ្យ​ស្រប​ច្បាប់​ យើង​ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិកជ្ជកម្ម​ វិញ្ញា​ប័ណ្ណបត្រ​ពី​ក្រសួង​ប្រទិវេតន៍​ ត្រឹម​ត្រូវ​ដែល​អាច​​ដាក់​លក់​លើ​ទីផ្សា​របាន​ និង​ប្រកាស​ពី​អាស័យដ្ឋាន​ក្រុម​ហ៊ុន​ឲ្យ​បាន​ច្បាស់ាល់។

២.ទំនួលខុសត្រូវ​ចំពោះ​ផលិតផល ដើម្បី​​ក្លាយ​ជា​ក្រុម​ហ៊ុន​ផ្ដល់​សិទ្ធ​នូវ​ផលិតផល​នូវ​ផលិត​​ផល​ ឬ​សេវា​កម្ម​ដ៏​ល្អ​បំពេញ​តម្រូវ​ការ​អតិថិជន​ ដោយ​អនុលោក​តាម​គោលការ​នៃ​ក្រុម​ហ៊ុន ជាមួយ​នឹង​កិច្ច​សន្យា​ច្បាស់​លាស់​រវាង​ដៃ​គូ​សហការ​ណ៍​ ដើម្បី​ឲ្យ​យើង​អាច​​ផ្ដល់​ដល់​អ្នក​ប្រើប្រាស់ នូវ​ការ​ផ្ដល់​ជូន​របស់​យើង។ ជាមួយ​ទស្សនៈ​នឹង​បេសកម្ម​ទៅ​លើ​ទំនួល​ខុស​ត្រូវ​ចំពោះ​គុណ​ភាព​តម្លៃ​ និង​គោលការណ៍​ស្ដី​ពី​ក្រម​សិលិ៍ធម៌ របស់​ក្រុម​ហ៊ុន​ ធានា​សុវត្ថិភាព​ផលិតផល​ជូន​ដល់​អតិថិជន ក្នុង​ការ​ប្រើប្រាស់។

៣ កំណត់​អតិថិជន​គោលដៅ ម្ចាស់​អាជីវកម្ម​ឆ្លាត​វៃ និង​អ្នក​ទីផ្សារ​ដែល​វាងវៃ​ គឺ​ជា​អ្នក​ដែល​ស្វែង​យល់​កំណត់​ក្រុម​អតិថិជន របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដូចនេះ​ហើយ​ទើប​មាន​ការ​ប្រែប្រួល​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​យុទ្ធសាស្រ្ដ​ដោយ​ម្ចាស់​​អាជីវកម្ម  និង​អ្នក​ទីផ្សារ​កាន់​តែ​ច្រើន​ឡើង​ និង​ងាក​មក​ផ្ដោត​​លើ​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​យក្ស Face book ។ត្រូវ​ចេះ​កំណត់​ថា​អតិថិជន​មួយ​ណា ដែល​មក​ម្ដង​ហើយ​ម្ដង​ទៀត​ តើ​អតិថិជន​មួយ​ណា​ដែល​តែង​តែ​ប្រាប់​ និង​ណែនាំ​អ្នក​ដទៃ​ ​ពី​អាជីវកម្ម​របស់​អ្នក​ ត្រូវ​ចេះ​កំណត់​ភេទ​​អាយុ​​​ ទីតាំង​ចំណាប់​អារម្មណ៍​ និង​តួនាទី​ ឬ​តំណែង​ក្នុង​ការ​កំណត់​យក​ទីតាំង​​ដើម្បី​បំពេញ​តម្រូវការ។

៤.ផ្សព្វផ្សាយផលិតផល មុន​នឹង​យើង​ឲ្យ​គេ​ស្គាល់​ផលិតផល​របស់​យើង​ មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ត្រូវ​ប្រឹង​ប្រែង​ចែក​ចាយ​បន្ត​​ឲ្យ​គេ​បាន​ស្គាល់​កាន់​តែ​ច្រើន​។ ផ្សព្វផ្សាយ​​តាម​រយៈ​ហ្វេសប៊ុក​ IG និង​ Google My Business ជាដើម។ការ​​ប្រកួត​ប្រជែង​តាម​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​សង្គម​​ជា​វិធី​សាស្រ្ដ​ដ៏​រីករាយ​ និង​ងាយ​ស្រួល​ក្នុង​ការ​តភ្ជាប់​ ទំនាក់​ទំនង​​ជាមួយ​អតិថិជន​ នាំ​មក​នូវ​ការ​គាំទ្រ​ផលិតផល​បន្ថែម​​ទៀត​ ផ្ដល់​​ឲ្យ​អតិថិជន​​ផ្ដាច់​មុខ​ ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​ចាប់​ដៃ​លើ​ផលិផល​របស់​អ្នក​ដោយ​ឥត​ថ្លៃ​រួម​ជាមួយ​ការ​ផ្សព្វផ្សាយ​ក្នុង​ហាង​ផងដែរ។

៥. ដោះស្រាយ​នៅ​ពេល​លក់​មិន​ដាច់​ ការ​លក់​ផលិតផល​ឬ​សេវាកម្ម​​​បែប​ណា​ក៏​ដោយ​ ពេល​ខ្លះ​​អ្នក​លក់​ក៏​មិន​សូវ​ដាច់​ដែរ តែ​យើង​ត្រូវ​តែ​ដឹង​អំពី​បញ្ហា​ទាំង​នេះ​ត្រៀម​ចិត្ត​​ត្រៀម​ចិត្ត​សម្រាប់​ដោះ​ស្រាយ នៅ​ពេល​អ្នក​ចាប់​ផ្ដើម​បើក​​អាជីវកម្ម​ ឬ​ធ្វើ​ជំនួញ​​អ្វី​មួយ​តែង​តែ​រំពឹង​​ថា​ការ​លក់​របស់​លោក​អ្នក​ ការ​រក​ស៊ី​របស់​លោក​អ្នក​ នឹង​ទទួល​​បាន​ជោគ​ជ័យ​​ដោយ​អាស្រ័យ​ទៅ​លើ​ទីផ្សារ​។

៦. ត្រូវ​មាន​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ ការ​មាន​ទំនាក់​ទំនង​ជាមួយ​អតិថិជន គឺ​ទាម​ទារ​ឲ្យ​អ្នក​មាន​ជំនាញ​ខាង​ភាគ​ទន់​ សម្រាប់​ការ​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​អតិថិជន។ ហើយអាច​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ពេល​បន្ដិច​ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា អតិថិជន​របស់​អ្នក​ជា​មនុស្ស​ប្រភេទ​ណា ការ​ទំនាក់ ទំនង​បែប​មិច ពួក​គាត់​ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​អ្វី ការ​ដែល​អ្នក​ធ្វើ​ឬ​និយាយ​អ្វីដែល​អតិថិជន​ចូល​ចិត្ត​ស្ដាប់  នោះធ្វើ​ឲ្យ​ងតិថិជន​របស់​អ្នក​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​ក្រោយ​ជជែក​ជាមួយ​អ្នក។

៧. ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​មិន​ត្រូវ​ក្ដៅ​ឆេវឆាវ​ចេះ​ប្រើប្រាស់​បុគ្គលិក​ និង​រៀបចំ​ផែន​ការណ៍​របស់​ក្រុម​ហ៊ុន​ឲ្យ​បាន​ត្រឹម​ត្រូវ​​ដើម្បី​កុំ​ឲ្យ​មាន​ជន​ឆ្លៀត​ឱកាស​​លួច​បន្លំ​គេង​ប្រវ័ញ​ធ្វើ​ឲ្យ​ខាត​បង់​ទ្រព្យ៕

ដកស្រង់ពី៖ dermdoung