នៅពេលមានឱកាសលេចឡើង អ្នកមានគំនិតដឹកនាំនឹងអាចមើលឃើញពីអ្វីដែលនឹងកើតឡើងចំពោះមុខ ខណៈអ្នកដែលចាំតែដើរតាមគេ ទោះបីឃើញផ្ទាល់ភ្នែកក៏មិនជឿភ្នែកខ្លួនឯងដែរ។ ផ្ទុយទៅវិញ ពួកគេបែរជារកលេសអាងមួយចំនួនដើម្បីគេចវេះពីឱកាសទាំងនោះ។ លេសទាំងនោះមានដូចជា៖
១. អត់លុយ
គ្មានលុយ មិនមែនប្រយោគសំណួរទេ ដូច្នេះហើយ និយាយទៅក៏អ្នកមិនអាចរកចម្លើយឃើញដែរ។ ជំនួសឲ្យការនិយាយពាក្យនេះ អ្វីដែលអ្នកគួរសួរខ្លួនឯងគឺ “តើយើងនឹងរកលុយមកបានតាមផ្លូវណាខ្លះ?”
២. អត់មានពេល
គ្មាននរណាចាប់អារម្មណ៍ឡើយថា អ្នកនឹងចំណាយពេលជាមួយអ្វីខ្លះ ប៉ុន្តែគេមើលតែលើសមិទ្ធផលការងាររបស់អ្នកប៉ុណ្ណោះ។ បើអ្នកគ្រប់គ្រងពេលវេលាមិនបានល្អ សមិទ្ធផលការងាររបស់អ្នកនឹងអាចបង្ហាញឲ្យឃើញតាមនោះតែម្ដង។
៣. មិនចេះ
អ្នកគ្រប់គ្នាសុទ្ធតែឆ្លងកាត់លើកទីមួយទាំងអស់។ មិនចេះធ្វើ មិនមែនមានន័យថា ធ្វើមិនបាននោះទេ។ បើសិនជាចង់ឃើញពីសមត្ថភាពរបស់ខ្លួនឯង ខុសពីអ្វីដែលខ្លួនធ្លាប់ដឹង អ្នកត្រូវសាកល្បងសួរខ្លួនឯងថា “តើត្រូវធ្វើវាយ៉ាងម៉េច?”
៤. មិនបានរៀនផ្នែកហ្នឹងផង
ការសិក្សារកចំណេះដឹងមិនមែនចប់ត្រឹមរបងមហាវិទ្យាល័យនោះទេ។ សញ្ញាប័ត្រមួយសន្លឹកមិនបានបញ្ជាក់ពីអនាគតរបស់យើងឡើយ។ បើអ្នកឈប់រៀន គួរតែកុំរអ៊ូថាហេតុអ្វីខ្លួនមិនរីកចម្រើន ព្រោះវានឹងគ្មានថ្ងៃកើតឡើងបានឡើយ។
៥. មិនទាន់ត្រៀមខ្លួន
ភាគច្រើននៃអ្នកដែលនិយាយពាក្យនេះគឺជាមនុស្សដែល “ខ្ជិលធ្វើ”។ អ្វីក៏មិនទាន់ត្រៀម អ្វីក៏មិនទាន់មាន បើចាំទាល់តែខ្លួនមានគ្រប់បែបយ៉ាងទើបធ្វើនោះ គឺប្រាកដជាមិនបានធ្វើអ្វីឡើយ។ មនុស្សដែលអាចជោគជ័យ នៅពេលសម្លឹងឃើញឱកាស គេនឹងចាប់ផ្ដើមធ្វើវានៅពេលដែលពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់នេះហើយ។
ដកស្រង់ពី៖ kanha