សូមក្រឡេកមើលម្រាមដៃរបស់អ្នក។ អ្នកជំនាញនឹងប្រាប់អ្នកបើយោងទៅតាមការស្រាវជ្រាវមានចំណុចសកម្មជាច្រើនដែលផ្តល់អំណាចដល់រាងកាយ និងគំនិតរបស់អ្នក។
គេហទំព័រ Brightside ចែករំលែកជាមួយអ្នកនូវអ្វីដែលអ្នកអាចធ្វើតាមបានដោយគ្រាន់តែធ្វើចំពោះម្រាមដៃរបស់អ្នកប៉ុណ្ណោះ។ ហើយវាពិតជាអាចជួយអ្នកបាន។
1. ម្រាមមេដៃ
មេដៃទទួលខុសត្រូវទៅលើភាពថប់បារម្ភ និងឈឺក្បាល។ ប្រសិនបើអ្នកចេះតែមានទម្លាប់ឈឺក្បាលសូមចាប់ម្រាមមេដៃរបស់អ្នកថ្នមៗប្រហែល ៥ នាទី។ អ្នកជំនាញនិយាយថាវានឹងជួយបំបាត់ការឈឺចាប់។
2. ម្រាមចង្អុលដៃ
ម្រាមដៃចង្អុលនេះគ្រប់គ្រងការឈឺចាប់សាច់ដុំ ក៏ដូចជាអារម្មណ៍នៃការខកចិត្ត ការភ័យខ្លាច និងភាពអៀនខ្មាស់។ ដូចដែលបានបង្ហាញដោយការសិក្សានៅសាកលវិទ្យាល័យ Minnesota អ្នកជម្ងឺឈឺខ្នង និងសាច់ដុំមានអារម្មណ៍ធូរស្រាលបន្ទាប់ពីវដ្តនៃការព្យាបាលដោយវិធីនេះ។ សូមក្ដាប់ម្រាមចង្អុលដៃរបស់អ្នកដោយដៃម្ខាងទៀតរយៈពេល ៥ នាទី។
3. ម្រាមកណ្តាល
ការក្តាប់ម្រាមដៃកណ្តាលរបស់អ្នកអាចជួយដល់អ្នកបានប្រសិនបើអ្នកមានអារម្មណ៍រំខាន ខឹង ឬធុញទ្រាន់ជាងធម្មតា។ ការសិក្សាបង្ហាញថាការធ្វើលំហាត់ប្រាណបែបនេះបន្ថយសម្ពាធឈាម និងធ្វើឱ្យអ្នកស្ងប់។
4. ម្រាមនាងដៃ
អារម្មណ៍អវិជ្ជមាន និងភាពសោកសៅនឹងបាត់ទៅវិញប្រសិនបើអ្នកក្តាបម្រាមដៃនាងរបស់អ្នកថ្នមៗរយៈពេល ៥ នាទី។ កុំភ្លេចរក្សាភាពស្ងប់ស្ងាត់ និងសង្កើតដង្ហើមរបស់អ្នក។
5. ម្រាមកូនដៃ
ម្រាមកូនដៃទទួលខុសត្រូវចំពោះការគោរពខ្លួនឯង ភាពតានតឹង និងភាពភ័យខ្លាច។ ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ អ្នកគួរតែគិតអំពីការម៉ាស្សាវារយៈពេល ៥ នាទី។ ព្យាយាមគិតពីអ្វីដែលល្អៗពេលកំពុងអនុវត្ត។
6. បាតដៃ
ប្រើចុងម្រាមដៃទាំង៤ចុចលើកណ្តាលបាតដៃ។ ម៉ាស្សាវាតាមចលនារាងជារង្វង់ហើយដងដង្ហើបចូល និងចេញវែងៗ ៣ ដង។ អ្នកជំនាញនិយាយថាបាតដៃគឺជាចំណុចកណ្តាលនៃអារម្មណ៍របស់អ្នក។ ការស្រាវជ្រាវបង្ហាញថាការម៉ាស្សាលើបាតដៃជាប្រចាំជួយការពារការចង្អោរ ភាពតានតឹង រាគ និងទល់លាមក។
7. ដាក់បាតដៃផ្ទប់បាតដៃ(សំពះ)
ទីតាំងនេះត្រូវបានប្រើជាញឹកញាប់ក្នុងការធ្វើសមាធិ។ វាជួយឱ្យអ្នកផ្តោតអារម្មណ៍ និងធ្វើឱ្យអ្នកផ្តោតអារម្មណ៍មូល។ តាមរយៈការផ្ទប់បាតដៃរបស់អ្នកជាមួយគ្នាអ្នកអាចធ្វើឱ្យចរាចរឈាមរបស់អ្នកបានប្រសើរឡើង។
8. Surya Mudra
ឥរិយាបថនេះនឹងជួយអ្នកឱ្យប្រសើរឡើងនូវការរំលាយអាហាររបស់អ្នក។ បច្ចេកទេសនេះក៏ត្រូវបានប្រើសម្រាប់សីតុណ្ហភាពឈាមទាប និងបាត់បង់ចំណង់អាហារ៕
ដកស្រង់ពី៖ ក្នុងស្រុក