ផ្លូវល្បឿនលឿនថ្មីមួយខ្សែទៀតតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិថ្មីទៅកាន់ក្រុងសៀមរាប ក្រៅពីផ្លូវ៣៨ខ្សែ

សៀមរាបៈ បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធទាំង៣៨ខ្សែ ដែលវិនិយោគដោយរដ្ឋាភិបាលកម្ពុជា ផ្លូវល្បឿនលឿនចំនួនមួយខ្សែទៀត នឹងត្រូវសាងសង់ចេញពីព្រលានយន្ដហោះអន្តរជាតិសៀមរាប-អង្គរថ្មី ស្ថិតក្នុងស្រុកសូត្រនិគម ទៅកាន់ទីក្រុងសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋបាលខេត្តសៀមរាបបានឱ្យនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនមួយខ្សែបន្ថែម ពីលើហេដ្ឋារចនាសម្ព័ន្ធទាំង៣៨នៅទូទាំងក្រុងសៀមរាប នឹងត្រូវអនុវត្តន៍គម្រោងដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ហើយបានធ្វើការផ្តល់នូវសំណងដោះស្រាយ ផលប៉ះពាល់អនុផលព្រៃឈើដែលស្ថិតនៅក្នុងតំបន់ គ្រប់គ្រងសហគមន៍ព្រៃឈើចាន់សជើង ស្ថិតនៅក្នុងស្រុកសូទ្រនិគមនផងដែរ។

អភិបាលរងខេត្តសៀមរាប លោកលី សំរិទ្ធ បានមានប្រសាសន៍ថា គម្រោងនៃការសាងសង់ផ្លូវល្បឿនលឿនមួយខ្សែនេះ លោកមិនបានដឹងច្បាស់នោះទេ ដោយសារគម្រោងមួយនេះ ត្រូវបានគ្រប់គ្រងដោយគណៈកម្មការជំនាញ ដែលរហូតមកដល់ពេលនេះនៅមិនទាន់មានការអនុម័តទាំងស្រុងនៅឡើយនោះទេ។

លោកបានបញ្ជាក់ថា “ថ្ងៃមុនឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីគម្រោងនេះបន្តិចដែរ ប៉ុន្តែខ្ញុំនៅមិនទាន់មានរបាយការណ៍ ពីគម្រោងច្បាស់លាស់នោះទេ”។ លោកបានបន្តថា “ខ្ញុំមិនច្បាស់ពីគម្រោងនេះនោះទេ រង់ចាំពេលមានរបាយការណ៍ជាផ្លូវការណ៍ច្បាស់លាស់ខ្ញុំនឹងបញ្ជាក់ជូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តបានឱ្យដឹងថា នៅក្នុងកិច្ចជំនួបរវាងអ្នកតំណាងក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាមួយអ្នកតំណាងគំណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ចាប់សជើងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ម្សិលមិញ នៅក្នុងកិច្ចពិភាក្សាដោះស្រាយផលប៉ះពាល់ ពីគម្រោងសាងសង់ផ្លូវល្បឿនលឿននេះបានឯកភាពទទួលយកសំណង។

ក្នុងនោះផងដែរ រដ្ឋបាលខេត្តសៀមរាប ក៏កំណត់ឱ្យក្រុមហ៊ុនអាកាសយានដ្ឋានអន្តជាតិសៀមរាប-អង្គរ សាងសង់ផ្លូវល្បឿនលឿនដែលឆ្លងកាត់ព្រៃសហគមន៍ ត្រូវគោ​រពតាមទំហំ និងទីតាំង ដែលបានឯកភាពគ្នារវាងភាគីក្រុមហ៊ុន និងសហគមន៍ព្រៃឈើ ដែលបានចែងក្នុងកិច្ចសន្យា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែកថវិកា ដែលបានមកពីប្រាក់សំណង ត្រូវប្រើប្រាស់សម្រាប់ផលប្រយោ​ជន៍ រួមសម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងការគ្រប់គ្រងសហគមន៍ព្រៃឈើចាន់សជើង។ ការប្រើប្រាស់ថវិកា ត្រូវមានការឯកភាពគ្នារវាងគណៈកម្មការ គ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិកក្រុមប្រឹក្សាឃុំចាន់ស និងរដ្ឋបាលព្រៃឈើ និងមានការយល់ព្រមពីប្រជាពលរដ្ឋ ដែលជាសមាជិកសហគមន៍ព្រៃឈើ។

ជាមួយគ្នានេះ ក៏ត្រូវមានបង្កើតបរិយាកាសសាមគ្គីភាពផ្ទៃក្នុង រវាងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋជាសមាជិកសហគមន៍ព្រៃឈើ ដើម្បីជម្រុញការអភិវឌ្ឍមូលដ្ឋាន និងការគ្រប់គ្រងព្រៃឈើសហគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដកស្រង់ពី៖ mahakhmer