សម័យនេះជាសម័យបច្ចេកវិទ្យា កុំរស់នៅដូចត្រឡោកមូលទៀត បើមានរូបមិនសូវទាក់ទាញត្រូវចេះច្នៃអោយទាក់ទាញ បើទោះបីជាយើងច្នៃរូបទៅមិនសូវមានអ្នកមើល ឬអ្នកឃើញយ៉ាងហោចណាស់ក៏អាចធ្វើអោយអតិថិជនគោលដៅរបស់យើងឃើញដែរ។
សម្រាប់ការរកស៊ីអនឡាញ រូបភាព ឬវិដេអូគឺជាចំណុចក្តៅមួយសម្រាប់ទាក់ទាញអតិថិជន ព្រោះជាទូទៅអតិថិជនទិញមនុស្សមុនទិញផលិតផល ប្រសិនបើរូបយើងស្អាត វិដេអូយើងឡូយប្រាកដជាអាចថ្ពក់បេះដូងអតិថិជនគោលដៅយើងជាក់ជាមិនខានឡើយ។
នៅក្នុងអត្ថបទនេះ Business Cambodia នឹងបង្ហាញ App ៣ ដែលអ្នកលក់អនឡាញអាចយកទៅច្នៃរូបភាពអោយមានស្តង់ដារបាន
១.Kine Master-Video Editor
Kine Master ជា App មួយដែលមានមុខងារច្រើនជាងគេ ពោលវាអាចកាត់តជាវិដេអូ ដែលអាចចេញជាលក្ខណៈ MP3 និងអាចបន្ថែមសម្លេងពីខាងក្រៅនិងបន្ថែមភ្លេងហើយក៏អាចជាដាក់ logo ដែលជាយីហោយើងបានផងដែរ។
លើសពីនេះទៅទៀត សម្រាប់ App Kine Master ជា App ដែលងាយស្រួលបំផុតក្នុងការច្នៃជាវិដេអូស្អាត ហើយសិនជាអ្នកទាំងអស់គ្នាមិនទាន់ចេះច្នៃវាទេអាចរៀនមើលពីយូធូបបន្ថែមនិងអាចសួរពីអ្នកដែលធ្លាប់ប្រើប្រាស់វាពីមុនមកបាន។
២.Viva Video
កម្មវិធី Viva Video ក៏មិនខុសពីកម្មវិធី Kine Master ដែល តែគ្រាន់តែថាកម្មវិធីមួយនេះជាកម្មវិធីសាមញ្ញមួយតែប៉ុណ្ណោះ អាចនិយាយបានថាវាមិនទំនើបនឹងមានកម្មវិធីច្រើនដូចKine Master នោះទេ តែគ្រាន់តែថាយើងអាចអ៊ីឌីតរូបភាពបានដូចគ្នាផងដែរ។
៣.Video Editor
សម្រាប់កម្មវិធីមួយនេះក៏ដូចជាកម្មវិធី Viva Video ដែល គឺយើងអាចកាត់តវាជាវិដេអូបានដូចគ្នា តែគ្រាន់តែថាប្រសិនបើយើងមិនទាន់ចេះអ៊ីឌីតកម្មវិធី ២ ដូចខាងលើទេ យើងអាចរៀនធ្វើវាជាមួយកម្មវិធីមួយនេះផងដែរ។គួររំលឹកដែរថា ការបង្ហោះរូបភាពលក់ផលិតផលវាមើលទៅគ្រាន់តែជារឿងសាមញ្ញមួយតែប៉ុណ្ណោះ ដូច្នេះយើងគួរតែចេញជាវិដេអូខ្លីៗ ដែលមើលទៅអោយមានស្តង់ដារ និងចេញជារូបភាពស្អាត ដូច្នេះក្នុងនាមយើងជាអ្នកលក់អនឡាញ គួរតែកាត់បន្ថយក្នុងការបង្ហោះរូបភាពងាកមកផលិតជាវិដេអូខ្លីៗដើម្បីទាក់ភ្នែកអតិថិជនបាន៕
ដកស្រង់ពី៖ business-cambodia