ក្រសួងកសិកម្ម ផ្អាកការនាំចូល….

រដ្ឋាភិបាលកម្ពុជាកន្លងមក បានមើលឃើញពីឱកាសក្នុងការបង្កើនផលិតផលជលផលក្នុងស្រុកព្រមទាំងការ​នាំចេញ​ទៅក្រៅ​ប្រទេស ក្នុងបរិបទ​នៃការរីករាលដាល​ជំងឺ​កូវីដ១៩ ដោយបាន​សម្រេច​ផ្អាក​នាំចូល​ជាបណ្តោះអាសន្ន​នូវប្រភេទ​ត្រី​មួយចំនួន រួមមានត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ​​ជាដើម។ ប្រការនេះ បានធ្វើឲ្យ​ក្រុមអាជីវករ​ដែល​រកស៊ី​នាំចេញ​នាំចូលផលិតផល​ជលផល​ទៅ​​ក្រៅប្រទេស មានការមិនពេញ​ចិត្ត​ចំពោះចំណាត់ការ​របស់រាជ​រដ្ឋាភិបាលនេះ។

ជាក់ស្តែង ក្រសួងកសិកម្ម​បានសម្រេច​ធ្វើការសម្របសម្រួល​នូវបញ្ហានេះ ហើយបានដាក់ចេញ​នូវដំណោះស្រាយ​​​មួយ​ចំនួន​រួមមាន ក្រសួង​នឹង​សម្រួល​ដល់​ក្រុម​អាជីវករ តាមរយៈការជូនដំណឹងដល់អាជីវករចុះទៅប្រមូលទិញផលត្រីពីកសិករ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក។

ក្រសួងក៏បានអនុញ្ញាតផងដែរ ឲ្យអាជីវករបង្កើតសមាគមបណ្តុំអ្នកប្រមូលទិញ ដើម្បីសម្រួលដល់ការប្រមូលទិញក្នុងស្រុកសម្រាប់ការនាំចេញ និងចុងក្រោយអាជីករសន្យាថានឹងចុះបញ្ចីត្រឹមត្រូវពេលនាំផលិតផលជលផលឆ្លងកាត់កម្ពុជា ដោយធានាមិនអោយមានការហូរចូលទីផ្សារក្នុងស្រុកឡើយ។

សូមបញ្ជាក់ថា កម្ពុជានៅក្នុងពេញមួយឆ្នាំ២០២០កន្លងទៅសម្រេចបានផលិតផលជលផលសរុបចំនួនជាង ៩៣ម៉ឺនតោន គិតជាទំហំទឹកប្រាក់ប្រមាណ ១ពាន់៨រយលានដុល្លារអាមេរិក ក្នុងនោះផងដែរផលិតផលជលផលបាននាំចេញទៅក្រៅប្រទេសជាង ៣ពាន់តោនគិតជាទឹកប្រាក់ប្រមាណ ៨លានដុល្លារអាមេរិក៕​

ដកស្រង់ពី៖ cambonomist