Mercedes -Benz ជាប្រភេទឡានមួយប្រភេទដែលទទួលស្គាល់ជុំវិញពិភពលោក ក្នងការផ្តោតសំខាន់ទៅលើគុណភាព និងភាពខ្លាំងនៃរថយន្តនីមួយៗ ដែលបានផលិតចេញមក ក៏ដូចជាទៅលើទីផ្សារផងដែរ។ ហើយមកដល់ពេលនេះMercedes -Benz បានឈរលើទីផ្សារអស់រយៈពេល៩៣មកឆ្នាំហើយ រហូតដល់ឆ្នាំ២០១៩នេះ ដែលប្រភេទឡាននៅក្រុមហ៊ុននៅតែមានភាពជាទីពេញនិយមដ៏ដែរ។
ឡាន Mercedes -Benz ត្រូវបានបង្កើតដំបូងនៅឆ្នាំ ១៩២៦ ដោយស្ថាបិកលោក Carl Benz និងលោក Gottlieb Daimler ដែលពួកគាត់ជាជនជាតិអាល្លីម៉ង។ ហើយមួយវិញទៀត ពួកគាត់គឺជាវិស្វករ និងជាអ្នកឆ្នៃប្រឌិតទៅលើប្រភេទរថយន្ត។ ហើយនាពេលបច្ចុប្បន្ននេះក្រុមហ៊ុនមួយនេះកំពុងតែមានការពេញនិយមខ្លាំងទៅលើគ្រប់វ័យទាំងអស់ នៅជុំវិញពិភពលោក និងជាក្រុមហ៊ុនដែលលក់ដាច់ជាងគេនៅក្នុងប្រទេស។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតក្រុមហ៊ុនមួយនេះ បានផលិតប្រភេទរថយន្តរបស់ខ្លួនជាច្រើនប្រភេទ សម្រាប់បំពេញតម្រូវការរបស់ទីផ្សារ ដូចជា ប្រភេទឡានស៊េរីទំនើប រថយន្តក្រុង និងប្រភេទរថយន្តជាសាធារណផងដែរ។
ក្រុមហ៊ុន Mercedes -Benz ដែលមានទីតាំងធំបំផុតរបស់ខ្លួនស្ថិតនៅទីក្រុង Stuttgart ភាគខាងត្បូងរបស់ប្រទេសអាល្លីម៉ង់ ដែលហៅថា Baden Wurttemberg។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុនមួយនេះ នៅចុងឆ្នាំ២០១៨ បានលក់ចេញរថយន្តរបស់ខ្លូនដាច់ជាងគេរហូតដល់ ២,៣១ លានរថយន្តទៅដល់អ្នកដំណើររបស់រថយន្តផងដែរ៕
ដកស្រង់ពី៖ doctor-business.asia