ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ស្រុកបន្ទាយស្រីនឹងមិនអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មតាមដើមឈើទៀតទេ

សៀមរាប៖ លោក ឃឹម ហ្វីណង់ ជាអភិបាលស្រុកវ័យក្មេងមួយរូបនៅក្នុងប្រទេសកម្ពុជា ។ លោកជាកូនប្រុសបង្កើតរបស់លោក ឃឹម ប៊ុនសុង ដែលជាអតីតអភិបាលខេត្តសៀមរាប ។ យុវជនរូបនេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ប្រកាសតែងតាំងលោកជាជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

បន្ទាប់ពីចូលកាន់តំណែង យុវជនរូបសង្ហានេះ បានក្លាយជាអភិបាលស្រុកមួយរូបដែលមានវ័យក្មេងបំផុតដែលពោរពេញទៅដោយសមត្ថភាព និងគំនិតអភិវឌ្ឍន៍ថ្មី (Innovation) គួរឱ្យសើសើរ ។ បច្ចុប្បន្នលោក ឃឹម ហ្វីណង់ កំពុងទទួលបានការរស្រឡាញ់ពេញចិត្តជាខ្លាំងពីសំណាក់ប្រជាជនស្រុកបន្ទាយស្រីដែល​រស់នៅក្រោមការមើលថែ និងការដឹកនាំរបស់លោក ។

ចាប់ពីថ្ងៃនេះទៅ ស្រុកបន្ទាយស្រីនឹងមិនអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតទេ! ក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។