៧ឆ្នាំហើយមិនធ្លាប់មានទេ អ្នកកើតឆ្នាំវកនឹងសំណាងខ្លាំងបំផុតក្នុងឆ្នាំ២០២១

ឱស្វាដ៏ច្រម៉ក់ អ្នកបានធ្វើភ្នែកភ្លឹះៗរង់ចាំជោគចក្រវាលបើកទ្វាជ័យគឺរង់ចាំ៧ឆ្នាំមកហើយ។ ជីវិតអ្នកឡើងចុះៗឡើង ទៅតាមខ្សែញាក់នៃព្រហ្មលិខិត ដែលតម្រូវឱ្យតស៊ូ ដាក់ចិត្ត​កាយ តមស្តីវាចា គេថាយ៉ាងណា​ងក់ក្បាលតាមនោះ តែឥឡូវអ្នកដល់ពេលឈរលើបល្ល័ងម្តងវិញហើយ។​

ឆ្នាំ ២០២១ ចូលដល់កាលណា មនុស្ស​ឆ្នាំវក ជាពិសេសវក​កើតឆ្នាំ១៩៨០ ​និង ១៩៥៦ នឹងឃើញការកើនឡើងនូវសំណាងល្អ នៅក្នុងវិស័យជាច្រើននៃជីវិត ឈប់តត្រុកតាមគេ កន្លែងធ្វើការរឹងមាំ ឈរលើចំណុចកំពូលជាខ្លួនឯង ជីវិតស្នេហាត្រូវដល់ពេលសម្រេចចិត្តជាថ្មី​ មានឱកាស​កសាងសម្ព័នភាពថ្កុំថ្កើង សប្បាយចិត្ត​ពិតៗ។ បើនឹង​រើសគូ រើសរោងនិងជូត រើសអ្នកបម្រើ​យក ខ្លា និង មាន់ រើសដៃគូរកស៊ី យកម្សាញ់ មមែ និងកុរ ហាមមនុស្ស​ មមី ឬវកដូចគ្នា​ បាំងលាភតេជះរបស់យើង។​

២០២១ ការព្យាករណ៍សម្រាប់មនុស្ស​ឆ្នាំវក រឿងស្នេហា

មិនថាអ្នកមានទំនាក់ទំនងហើយ​ឬ នៅលីវ ឬចង់ផ្លាស់ប្តូរទេអ្នកនឹងមានឱកាសច្រើនសំរាប់ដំណើរផ្សងព្រេងថ្មីៗនៅក្នុងជីវិតស្នេហា រកដៃគូថ្មីនៅក្នុងចំណោម​មនុស្សដែលអ្នកស្គាល់ មិត្តភក្តិបច្ចុប្បន្នអាចជា​ដៃគូដ៏ល្អបំផុតរបស់អ្នកសម្រាប់ស្នេហានាពេលអនាគត។​

ប្រសិនបើអ្នកមានទំនាក់ទំនងប្រកបដោយស្ថេរភាពរួចហើយនោះឆ្នាំ ២០២១ គឺជាឆ្នាំដ៏អស្ចារ្យដើម្បីកែលម្អទំនាក់ទំនងស្ថិតស្ថេរផ្អែមល្មួត។​

២០២១ ការព្យាករណ៍សម្រាប់មនុស្ស​ឆ្នាំវក រឿងការងារ

ប្រសិនបើមានបញ្ហានៅកន្លែងធ្វើការក៏បណ្តាលតែមកពីកំហឹងនិងមានៈ។ ត្រូវខំអស់ពីសមត្ថភាពដើម្បីរួមរស់ជាមួយអ្នករួមការងារ ប្តូរសម្តីសម្តៅ ឈប់បោះបោក និងឈប់ត្រចៀកស្រាល។ កែលំអទឹកមុខ​រាល់ព្រឹក ចែកទានជា អាហារ ជាក្រណាត់ ជាលុយកាក់។ ចែក១០បាន១០០មកវិញ ចែកស្នាមញញឹម និងបានសុភមង្គលពិតៗ ។ ប្រសិនបើអ្នកនៅតែ​មិនអាចចុះសម្រុងជាមួយមិត្តរួមការងារទេនោះ រកទានជ័យមកគូចិញ្ចើម​រាល់ព្រឹក ដោយទន្ទេញថា ឧម៉ា ព្រោះៗ បាន៧ចប់ លុះគូរួច​ គ្រប់គ្នាខ្លបខ្លាចអំណាចផ្ទៃមុខ ភាពស្មុគស្មាញនៅកន្លែងធ្វើការជំនួសវិញដោយការ​ត្រូវរ៉ូវ។​

២០២១ ការព្យាករណ៍សម្រាប់មនុស្ស​ឆ្នាំវក រឿង ហិរញ្ញវត្ថុ

ដោយសារ​សំណាងល្អក្នុងវិស័យហិរញ្ញវត្ថុឡើងដល់កំពូលមិនដែលជួប អ្នកទំនងជានឹងទទួលបានសាច់ប្រាក់ធំមួយ​នៅឆ្នាំនេះ។ ដរាបណាអ្នកមិនចំណាយខ្ជះខ្ជាយ ឬលេងល្បែង ឬធ្វើឱ្យបានលុយដោយឈាម​និងទឹកភ្នែក។ នេះគឺជាឆ្នាំដ៏អស្ចារ្យក្នុងការចាប់ផ្តើមអាជីវកម្មធ្វើវិនិយោគគ្រប់បែបយ៉ាង។ រកមនុស្ស​ឆ្នាំម្សាញ់ និងឆ្លូវ មកកាន់ការឱ្យនឹងដាំដុះដូច​រុក្ខជាតិរដូវវស្សា។​

សែនចូលឆ្នាំ

ប្រសិនអ្នកជាគ្រឹស្តសាសនិក នៅថ្ងៃ៣១ខែធ្នូនេះ​តោងចែកទានលុយកាក់​រង្វាន់ និងរកនំ​ពណ៌ ក្រហមឬស ជូនអ្នកមាន​គុណ។ រកត្បូង​ពណ៌ខ្មៅ(និល)មួយគូរមកទុកហោប៉ៅឬពាក់ជាប់ប្រាណ តំកល់ផ្កាពណ៌ស ឬក្រហមក្នុងបន្ទប់ការងារ ផ្កាពណ៌លឿងក្នុងផ្ទះ។​

បើប្រកាន់សង្រ្កាន​តាមខ្មែរ ត្រូវ​រៀបដង្វាយ​៥ថ្នាក់ (បើមិនមែន​ជាមន្ត្រីមិនឱ្យរៀបលើសព្រោះអាចជាន់រាសីវិញ) ផ្កា៥​ទៀន៥​ធូប៥ ផ្លែ៥ និងចែកទាន៥នាក់ ជាអង្ករ និងទឹកសុទ្ធ។ ទៅស្វែងរកគ្រូនៅរស់ សំពះដឹងគុណ ​និងទៅវត្តប្រគេន​ចង្ហាន់រំឮកដល់អ្នកចែកឋាន។ ហាមដំណើរកម្សាន្តឆ្ងាយៗនៅខែមេសា រហូតដល់ថ្ងៃ២៨ សឹមចេញសប្បាយក្រៅផ្ទះបាន។ ហាមគ្រឿងសុរា មិនឱ្យធំក្លិនកាត់លាភ ធំបាន៕​

ដកស្រង់ពី៖ rorneat