អ្នកមានធ្លាប់លឺចាស់ៗនិយាយថាយ៉ាងម៉េចពីប្រជ្រុយនៅលើខ្លួនដែរអត់? តាមពិត ប្រជ្រុយដែលដុះនៅកន្លែងនីមួយៗលើខ្លួនយើងសុទ្ធតែមាន អត្ថន័យរបស់វា។ តោះថ្ងៃនេះមកដឹងអត្ថន័យនៃប្រជ្រុយ។
១. ត្របកភ្នែក៖ បើមានប្រជ្រុយលើត្របកភ្នែក បង្ហាញ ថាអ្នកជាមនុស្សស្រឡាញ់សន្តិភាព មានជំនឿចិត្តលើខ្លួនឯង និងមានភាពស្មោះត្រង់។
២. ចិញ្ចើម៖ សម្រាប់អ្នកដែលមានប្រជ្រុយលើចិញ្ចើមខាងស្ដាំ បង្ហាញពីសុភមង្គល និងអាចរៀបការឆាប់។ បើខាងឆ្វេង បង្ហាញពីការជួបឧបសគ្គ និងការតស៊ូ។
៣. ត្រចៀក៖ ប្រជ្រុយដែលដុះនៅក្នុងត្រចៀក បង្ហាញថាអ្នកជា មនុស្សគ្មាន ចិត្តមេត្តា។
៤. ថ្ពាល់៖ បើមានប្រជ្រុយលើថ្ពាល់ខាងស្តាំ បង្ហាញពីសុភមង្គលជាពិសេសក្នុងជីវិតអាពាហ៍ពិពាហ៍។ បើមានប្រជ្រុយលើថ្ពាល់ខាងឆ្វេង បង្ហាញពីការជួបឧបសគ្គ និងការតស៊ូដូចនៅចិញ្ចើមដែរ។
៥. ចង្កា៖ បង្ហាញថាអ្នកជាមនុស្សដែលមានសុខភាពមិនល្អ។
៦. ច្រមុះ៖ ជាមនុស្សមានសំណាងល្អ និងមានការអភិវឌ្ឍផ្នែកផ្លូវភេទបានល្អ។
៧. ក៖ បង្ហាញពីភាពឆ្លាស់គ្នារវាងជោគជ័យ និងការអស់សង្ឃឹម។
៨. កដៃ៖ បញ្ជាក់ពីសមត្ថភាពពីធម្មជាតិ និងការឈានទៅរកភាពជោគជ័យ។
៩. ដៃ៖ បើមានប្រជ្រុយលើដៃស្តាំ មានន័យថាមានសំណាងល្អ តែបើដៃឆ្វេង បង្ហាញពីភាពខ្វល់ខ្វាយរឿងលុយកាក់។
១២. ចុងសុដន់៖ សម្រាប់បុរស បើមានប្រជ្រុយលើក្បា.លដោះ បង្ហាញថាអ្នកជាមនុស្សសាវា។ បើស្ត្រីវិញ បង្ហាញថាអ្នកកំពុងខ្នះខ្នែងចំពោះទំនាក់ទំនងក្នុងសង្គម។
១៣. ក្បាលពោះ៖ បញ្ជាក់ពីភាពខ្វល់ខ្វាយគិតតែខ្លួនឯង ភាពខ្សោយ ខ្ជិលច្រអូស និងលោភលន់។
១៤. ខ្នង៖ បង្ហាញពីភាពស្មោះត្រង់ និងមានចិត្តទូលាយ ហើយពេលខ្លះក៏មានភាពក្រអឺតក្រទមបន្តិចបន្តួច។
១៥. ភ្លៅ៖ ផ្នែកខាងមុខ និងខាងក្រោយ បង្ហាញពីភាពរឹងមាំ កូនចៅមានសុខភាពល្អ និងមានចៅច្រើន។ បើមានប្រជ្រុយនៅផ្នែកចំហៀងភ្លៅស្តាំ អ្នកជាមនុស្សដែលមានអត្តចរិតល្អ មានទ្រព្យសម្បត្តិ និងមានសុភមង្គលក្នុងគ្រួសារ។ បើភ្លៅឆ្វេង បង្ហាញពីភាពឯកោ បរាជ័យ ភាពខ្វះខាតផ្នែកលុយកាក់ និងជាមនុស្សឆាប់រងឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ។
១៧. ជើង៖ បើលើជើងស្ដាំ អ្នកអាចនឹងបែកបាក់ស្នេហា រីឯជើងឆ្វេង អ្នកជាមនុស្សវៃឆ្លាត។
១៨. ប្រដា.ប់ភេ.ទនារី៖ អ្នកជាមនុស្សដែលមានអំណាចខ្ពស់ និយាយសម្តីគេស្តាប់ច្រើន (ទឹកមាត់ប្រៃ)។ អ្នកអាចនឹងក្លាយជាមេដឹកនាំគេ មានន័យថា មានឋានៈខ្ពស់គួរសម។ សូម្បីតែក្នុងគ្រួសារ អ្នកក៏មានសិទ្ធិអំណាចខ្ពស់ជាងគេដែរ។ ចំពោះគូស្វាមីវិញ មិនបាច់និយាយទេ ប្តីនឹងគោរពអ្នក ដូចគោរពម្តាយគេអឺចឹង។ ប៉ុន្តែ ក្នុងន័យនេះ អ្នកគួរប្រុងប្រយ័ត្ន ពីព្រោះ បើអ្នកធ្វេសប្រហែស អ្នកនឹងជួបគ្រោះធំ ដោយសារសំណាងពីជាតិមុនរបស់អ្នក វិញជាមិនខានឡើយ។
១៩. ប្រដាប់ភេ.ទបុរស៖ ប្រជ្រុយនៅលើលិ.ង្គ គឺមានន័យថាប្រុសសំបូរស្នេហ៍ ត.ណ្ហាក្រាស់មែន ដោយពួកគេតែងតែនឹកដល់រឿងលើគ្រែរហូតឱ្យតែឃើញស្រីៗ ណាដែលមានរាងសិ.ចស៊ី។ បើប្រជ្រុយនៅចំហៀងលិ.ង្គវិញ គឺបញ្ជាក់បានថាប្រុសម្នាក់នោះចូលចិត្តសិ.ចដែរ តែមានចិត្តស្មោះមួយដឹងមួយតែម្ដង។ ប្រជ្រុយនៅលើក្បាលលិ.ង្គវិញ វាបញ្ជាក់ថាមនុស្សប្រុសម្នាក់នោះមានភាពអង់អាចក្លាហានខ្លាំងណាស់ចំពោះរឿងលើគ្រែនេះ ហើយពួកគេក៏ពូកែផ្ដល់ក្ដីសុខដល់ដៃគូផងដែរ។ ចំណែកឯប្រជ្រុយនៅក្រោមលិ.ង្គវិញ ក៏ស្រដៀងគ្នាទៅនិងប្រជ្រុយលើក្បាលលិ.ង្គនេះដែរ។ មួយវិញទៀត បើមនុស្សប្រុសមានប្រជ្រុយនៅគល់លិ.ង្គវិញ អាចបញ្ជាក់បានថាមនុស្សម្នាក់នេះចូលចិត្តស្រីតាំងពីក្មេងមកម្ល៉េះ ដោយរូបគេមានត.ណ្ហាតាំងពីកំណើតមក។ ទោះជាពេលចាស់ទៅក៏នៅតែមានចិត្តចំពោះមនុស្សស្រីដែរ មិនងាយរំងាប់ចិត្តឡើយ។
ចុះអ្នកមានប្រជ្រុយនៅកន្លែងណាខ្លះលើខ្លួន? សាកពិនិត្យមើលហើយយកមកផ្ទៀងជាមួយការបង្ហាញនេះមើល៍ ថាត្រូវបានប៉ុន្មានភាគរយ?
ដកស្រង់ពី៖ rorneat