សត្វហុីងមួយប្រភេទមួយឆ្នាំវាចេញមកក្រៅប្រហែលម្តងទៅពីរដងប៉ុណ្ណោះ

ហ៊ីងងជាសត្វមួយប្រភេទ សន្តានកង្កែប តែសណ្ឋានមាឌត្រមុល បំប៉ោលខ្លួនបាន, បង្កប់ខ្លួននៅក្នុងដីសើម ឬក្នុងគំនរស្លឹកឈើសើម កាលណាមានភ្លៀងចេញមកខាងក្រៅតែងស្រែកយំឮសូរខ្លាំងហួសមាឌ។

ហ៊ីងមាន ៣ប្រភេទគឺ ហ៊ីងកណ្តោល ឬហ៊ីងក្រូត មាឌធំជាងហ៊ីងឯទៀត យំឮក្រេតក្រូតៗ; ហ៊ីងជ័រ មាឌតូចជាងហ៊ីងកណ្តោល មានជ័រស្អិតនៅលើស្បែក យំឮសូរតូចស្រួចក្ងួ; ហ៊ីងចំបក់ មាឌតូចជាងហ៊ីងជ័រ យំឮសូរខ្សោយជាងហ៊ីងជ័រ ។

គេអាចរកបានសត្វហ៊ីងតែនៅរដូវភ្លៀងប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលភ្លៀងធ្លាក់វាចេញមកយ៉ាងច្រើន និងយំឡើងទ្រហ៊ឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចសំនៀងតន្ត្រីកំពុងច្រៀងនៅកណ្តាលវាលស្រែ ​​​​​​​​​​​​​​​​​​​​​​​​​ហើ​​យក៏ដូចជាអំពាវនាវដល់អ្នកភូមិឲ្យចេញមកចាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យកាព្យបានពោលថា : ហ៊ីងខែដើមឆ្នាំ ភ្លៀងធ្លាក់សស្រាំ ចេញយំអឺងអាប់ យំពុំដឹងខ្លួន ថាគេនឹងចាប់ យកទៅសំលាប់ ងាប់ព្រោះតែមាត់។ ជនពាលច្នោះដែរ ពោលពាក្យបៀតបែរ អត់ការទៀងទាត់ និយាយព្រតៗ ដោយក្តីភ្លាំងភ្លាត់ ស្លាប់ដោយសារមាត់ រអិលអត់ទប់

ដកស្រង់ពី៖ មរតកកម្ពុជា