ផ្អើលពិភពលោក!!!ថៃប្រកាសថាអាចផលិតវ៉ាក់សាំង កូវីដ១៩ ដោយខ្លួនឯងបានហើយ…

កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រសួងសុខាភិបាលថៃ បានចេញថ្លែងការពីស្ថានការណ៍ការរីករាលដាលជំងឺ​កូវីដ១៩ ក្នុងប្រទេសថៃ។

ក្នុងនោះ ក្រសួងក៏បានប្រកាសថាប្រទេសថៃ មានសមត្ថភាពផលិតវ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯងហើយ ដោយក្នុង ១ ឆ្នាំថៃគ្រោងនឹងអាចផលិតបានចំនួន ២០០ លានដូស។

ទន្ទឹមនឹងនោះ ក្រសួងក៏នឹងបញ្ជាទិញចូលវ៉ាក់សាំងពីប្រទេសចិនផងដែរ ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនថៃ។ ក្នុងនោះ ប្រជាជនថៃនឹងទទួលបានការចាក់វ៉ាក់សាំងឥតគិតថ្លៃ ពីរាជរដ្ឋាភិបាលដោយមិនតិចជាង ៥០ ភាគរយនោះទេ។ជាងនេះទៅទៀតនោះ ក្រសួងនឹងបញ្ចេញវ៉ាក់សាំង ដាក់ឱ្យប្រើប្រាស់បណ្ដើរៗ នៅក្នុងដើមខែឧសភា ឆ្នាំ​២០២១ ខាងមុខនេះហើយ។

យ៉ាងណាមិញ ក្រសួងសុខាភិបាលថៃ ក៏បានសហការជាមួយដៃគូផ្សេងៗ ដើម្បីឱ្យប្រាកដចិត្តថា ប្រជាជនថៃនឹងអាចទទួលបានវ៉ាក់សាំងការពារនេះ នៅរយៈពេលដ៏ខ្លីខាងមុខនេះ។

ដូចគ្នានេះដែរ ក្រសួងមួយនេះ ក៏បានបញ្ជាក់ថា រាល់វ៉ាក់សាំងដែលដាក់​ជូនឱ្យប្រើប្រាស់នោះ គឺធានាបាននូវគុណភាពប្រសិទ្ធិភាព ដោយឆ្លងកាត់ការត្រួតពិនិត្យបានយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវសុខមាលភាពរបស់ប្រជាជនថៃ ៕

ប្រភពៈ Khaosod