តោះមកស្គាល់ប្រវត្តិ​“ត្រីក្តចិន​“ ក៏ព្រោះតែមូលហេតុនេះសោះ…

បងប្អូន​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​មានចម្ងល់​ទាក់ទងនិង​និងការហៅប្រភេទ​ត្រីនេះ​ជាឈ្មោះ ត្រីក្តចិន​ ដែលពិតជាប្លែក​ និង​គួរឲ្យ​ចាប់អារម្មណ៍​ណាស់ម៉ែនទេ​ ក្នុងនោះដែរ​ ក៏មាន​បុគ្គល​មួយ​ចំនួន​បានចោទជាសំណួរផងដែរ​ មូលហេតុ​អ្វី​បានជាប្រើឈ្មោះបែបនេះទៅវិញ​? តោះមកស្តាប់ការ​បកស្រាយ​ទាំងអស់គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ត្រីប្រភេទត្រីនេះ​ ដែល​បច្ចុប្បន្ន​គេយកវាមកធ្វើជាធ្វើប្រហិត​ធ្វើងៀត​ ក៏ព្រោះតែ​វាមិនសូវ​សំបូរត្រីដូចកាលពីមុន​ ហើយកាលពីមុននេះ​ត្រីក្តចិន​ គឺគេមិនចង់និងទទួលទាននោះទេ​ អាចនិយាយបានថាវាជាជម្រើសចុងក្រោយហើយដែលគេយកវាមក​បរិភោគ​ ព្រោះ​សាច់វាសាច់ផុយៗ ជ្រាយៗ​ សាបៗ​និងមិនសូវមានជាតិ បើយកទៅស្លស្លុកមិនសូវត្រូវនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណួរមួយទៀតបានចោទសួរថា​ ចុះមិនដាក់ក្តខ្មែរទៅ​ម៉េចបានជាទៅដាក់ក្តចិនទៅវិញ? ចំពោះ​ប្រភេទត្រីនេះ​ ត្រីនេះមានសម្បុរសដែលខ្មែរយើងចំនាំសម្គាល់ថា ឲ្យតែសគឺជាចិនឬក៏​បារាំង​មួយ​ទៀត​នោះ​ត្រីនេះ ជាប្រភេទត្រីខ្សោយឆាប់ងាប់ឆាប់អន់សាច់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនៅពេលដែលអ្នកនេសាទបង់សំណាញ់​ឬក៏​ដាក់មងបាន​ គឺជាប់ពិបាកដោះធ្មេញរបស់​វាបំផ្លាញមងច្រើន ព្រោះ​វា​មានធ្មេញច្រើន​ហើយសាច់វាក៏គេមិនចូលចិត្តហូបទៀត​ទើបអ្នកនេសាទមាន​អារម្មណ៍​ខឹង​ទើបរាល់នេសាទបាន​គឺតែងតែនិយាយថា​មិនដឹងជាត្រីក្ដអីទេ​យូរ​ៗទៅទើបក្លាយជាត្រីក្តចិនជាប់មកដល់សព្វថ្ងៃនេះមកតែម្តង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​