រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៩ខែធ្នូ ឆ្នាំ ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានផ្ញើសារលិខិតដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអបអរសាទរ និងគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងសារលិខិតនេះបានសរសេរថា យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹងនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសម្តែងនូវការអបអរសាទរប្រកបដោយក្តីរំភើបឥតឧបមានៃថ្ងៃតំណក់ប្រេងដំបូង ដែលកម្ពុជាទទួលបានថ្ងៃនេះ គឺជាសមិទ្ធិផលប្រវត្តិសាស្រ្ត ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាទាំងមូល ដែលយើងខ្ញុំទាំងអស់គ្នា ក៏ដូជាពលរដ្ឋទូទាំងប្រទេសទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយ ។
សារលិខិតបានបន្តទៀតថា ថ្ងៃនេះកម្ពុជា ក្លាយជាប្រទេសផលិតប្រេងមួយដែរ ក្នុងចំណោមប្រទេសមួយចំនួនតូចក្នុងពិភពលោកដែលកូនខ្មែរសម័យតេជោគួរមានមោទនភាព ៕
ដកស្រង់ពី៖ kohsantepheapdaily