ច្បាស់ដូជថ្ងៃ អំពីការទស្សទាយរបស់លោកយាយពិការភ្នែក បាបា វេនហ្គា (Baba Vanga) តើមានហេតុការណ៍អ្វីកើតឡើងនៅក្នុងឆ្នាំ២០២១?

បងប្អូនបានឃើញជាក់ស្តែងហើយថាក្នុងឆ្នាំ២០២១នេះមានរឿងអ្វីបានកើតឡើងខ្លះ មានទាំងផ្ទុះរោងចក្រ ភ្លើងឆេះព្រៃ និងរឿងដែលធំបំផុតនោះគឺការរីករាលដាលនៃជំងឺកូវីដ១៩(COVID 19) ឬយើងអាចហាវបានម៉្យាងទៀតគឺជំងឺកូរ៉ូណា៕ អ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះទៀតគឺអ្វីៗដែលបានកើតឡើងនេះគឺវាស្រដៀងទៅនឹងការព្យាករណ៍​របស់លោកយាយ បាបា នេះតែម្តង៕

ទម្លាយការព្យាករណ៍ ២០២១ របស់លោកយាយពិការភ្នែកដ៏ល្បីល្បាញ ឈ្មោះ បាបា វេនហ្គា ន័រស្ត្រាដាមុសនៃបាល់កង់ ជនជាតិប៊ុលហ្គារី ស្លាប់ក្នុងវ័យ ៨៥ ឆ្នាំ បានព្យាករណ៍ទុករបស់គាត់ដែលមានរយៈពេល ៣ ពាន់ឆ្នាំមកហើយ នឹងច្បាស់ដូចភ្នែកមើលឃើញ... តោះតាមដានទាំងអស់គ្នា ។

ឆ្នាំ​២០២០ នឹងជិតផុតទៅហើយ ហើយបានឆ្លងកាត់ពោរពេញទៅដោយរឿងល្អក៏មានច្រើន រឿងអាក្រក់ក៏មានច្រើន មនុស្សជាច្រើនកំពុងទន្ទឹងរងចាំការមកដល់នៃឆ្នាំ ២០២១ ហើយសង្ឃឹមថាវានឹងក្លាយជាឆ្នាំល្អប្រសើរ ។

ជាការពិត រៀងរាល់ឆ្នាំនឹងមានពាក្យរបស់គ្រូទាយល្បីៗជាច្រើន ប៉ុន្តែការទស្សន៍ទាយនៅជុំវិញពិភពលោក និងគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត គឺលោកយាយ បាបា វេនហ្គា នេះឯងដែលជាគ្រូទាយពិការភ្នែក ទស្សទាយឆុតត្រឹមត្រូវមិនគួរឱ្យជឿ ហើយនាងបានព្យាករណ៍ថានឹងមានអ្វីកើតឡើងនៅឆ្នាំ 2021 ។

ពីវេបសាយ ដេលីម៉េល (Daly Mail) កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ និយាយថា មុននឹងបាត់បង់ជីវិត លោកយាយបានទស្សទាយទុកដល់ឆ្នាំ ៥០៧៦ ឬ ៣០៥៩ ឆ្នាំខាងមុខ ។

សម្រាប់ទំនាយឆ្នាំ ២០២១ លោកយាយ បានទស្សទាយទុកថា ប្រទេសយក្ស ៣ នឹងរួមបញ្ចូលគ្នាតែ ១ហើយ«នាគចិន»ដ៏អស្ចារ្យ នឹងកាន់កាប់លើមនុស្សជាតិ ។

ក្រៅពីនេះគាត់ទាយជាមួយនឹងការឈឺចាប់របស់លោក ដូណាល់ ត្រាំ ​ (Donald Trump) ប្រធានាធិបតីសហរដ្ឋ អាមេរិក, លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី (Vladimir Putin) នឹងមានការព្យាយាមលបធ្វើឃាត រួមទាំងជម្លោះកើតមានឡើងនៅក្នុងទ្វីបអឺរ៉ុប ។

ប្រភព:សូរ្យសែង

អត្ថបទ៖ Matenak