រថយន្ត​​របស់​​ខ្មាន់កាំភ្លើងដែលបើករត់គេច ពេលនេះរកឃើញហើយ !

រាជធានីភ្នំពេញ ៖ ​ ខណៈនេះ មានការប្រទះឃើញ​រថយន្តមួយគ្រឿង​ ដែល​គេ​អះ​អាង​ថា ជារថយន្ត​​របស់​​ខ្មាន់កាំភ្លើង នៅត្រង់​ចំណុចផ្លូវលេខ៤២ (ខាងកើតភ្នំរាប) ក្នុង​ភូមិ​ស្វាយ​​ឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដែល​បាញ់សម្លាប់លោកនាយ​រង​ការិ​យា​ល័យ​កំរិត​ស្រាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ និងជាថៅ​កែ​ហាង​លក់បាយ កាលពី​រំលង​អធ្រាត្រចូលថ្ងៃទី​៣០ ធ្នូ នេះ ​។

សេចក្តីរាយការណ៍បន្តថា រថយន្តនេះបានបែកខ្ទេច​ផ្នែក​ខាងមុខ ហើយ​ត្រូវបាន​គេដោះ​ផ្លាក​លេខ​ចេញទៀតផង ដោយ​ចត​អែប​​កៀន​ផ្ទះយ៉ាងត្រឹមត្រូវ​តែម្តង ។ ​ហើយ​សមត្ថ​កិច្ច​ក៏កំពុង​សង្ស័យមាន​​​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ម្ចាស់​ផ្ទះ​​នេះ​​ផង​ដែរ ។

បើតាម​ម្ចាស់ផ្ទះ​បាន​អះអាងប្រាប់​សមត្ថ​កិច្ចថា កាលពី​ម៉ោងប្រហែល​២​​រំលងអធ្រាត្រ​ថ្ងៃ​ដដែល ​គាត់​បានធុំក្លិន​ឈ្ងៀម​​នៅជិតផ្ទះ ហើយគាត់បាន​​​ចេញមក​មើល​ ក៏ឃើញ​បុរស​ម្នាក់​​បាន​ឡើងជិះម៉ូតូមួយគ្រឿង​ចេញទៅបាត់​ហើយ ដោយ​​ទុក​​រថយន្ត​ចត​ចោល​នៅ​​ទីនេះ ។

ទោះបីជាយ៉ាងណា សមត្ថកិច្ច​បាន​ឃាត់​ខ្លួនម្ចាស់​ផ្ទះ​​​ខាងលើ​នាំទៅយកសាកសួរ​បន្ត​ហើយ ​ខណៈ​​កំពុង​មានការ​សង្ស័យច្រើនទៅ​​លើ​ម្ចាស់ផ្ទះនេះ​​ ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖ កោះសន្តិភាព