សៀមរាប គឺជាទឹកដីសម្បូរទៅដោយ សម្បត្តិវប្បធម៌ សំណង់ប្រាសាទប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលល្បីល្បាញទូទាំងប្រទេសកម្ពុជា និង លើពិភពលោក។ ដូច្នេះហើយ ទីក្រុងសៀមរាប ក្លាយជាគោលដៅទេសចរណ៍ “ត្រូវតែទស្សនា” សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលមកប្រទេសកម្ពុជា។ លើសពីនេះទៅទៀត សំរាប់អ្នកធ្វើដំណើរកំសាន្តជាមួយគ្រួសារ សៀមរាបក៏មាន ទីកន្លែងកំសាន្តសប្បាយៗ ជាច្រើនដែលអ្នកអាចនាំកូនរបស់អ្នក ទៅកំសាន្តផងដែរ។
កាលឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ងៀវទេសចរ។ដោយឡែកនៅថ្ងៃអង្គារ ទី២៩ ឆ្នាំ២០២០អាជ្ញាធរអប្សរាបានធ្វើការបំលាស់ទីសត្វស្វាដែលនូវតាមតំបន់ប្រាសាទយកទៅទុក្ខកន្លែងអភិរ័ក្ស មូលហេតុដោយសារតែស្វាទាំងអស់នោះមានអកប្បកិរិយាមិនត្រឺមត្រូវទៅលើភ្ញៀវទេសចរណ៍ដែលបានទៅលេងនៅតំបន់ប្រាសាទដោយមានការទាញ ឆក់ ដណ្តើមចំនីអាហារ ឬរបស់ផ្សេងៗ៕
ក៏ប៉ុន្តែការជំលាស់ទីសត្វស្វានេះធ្វើអោយមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ធនៅតំបន់ក៏ដូចជាបងប្អូនដែលថតស្វាធ្វើYoutube ធ្វើអោយមានការទាស់សម្តីគ្នា ទើបធ្វើអោយមានការវែកញែកប្រកែកគ្នារកខុសត្រូវ ពីព្រោះតែការធ្វើជំលាសរបស់សត្វស្វានេះមិនបានផ្តល់តំណឹងអោយប្រជាពលរដ្ធនៅតំបន់នោះដឹង ហើយការជំលាស់ប្តូរនេះមិនប្រកបទៅដោយរលូនក៍ព្រោះតែ
ប្រជាពលរដ្ធបានឃើញសត្វស្វាខ្លះបានស្លាប់ និងរងរបួសទើបធ្វើអោយប្រជាពលរដ្មស្រោះគ្នាចុះចូលទៅបញ្ឈប់សកម្មភាពភ្លាមៗទើបមានការសម្រុះសម្រួលគ្នា។
បងប្អូនអាចយល់ដឹងកាន់តែច្បាស់ចូលទស្សនាវីដីអូខាងក្រោមបាន៖