សាលារៀនឯកជនអាចបើកដំណើរការឡើងវិញ ក្រោយក្រសួងអប់រំ…..

ក្រោយព្រឹត្ដិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានឯកជន ដំណើរការឡើងវិញ ចាប់ពីថ្ងៃទីជូនដំណឹងនេះតទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។

ចំពោះគ្រឹះស្ថានសិក្សាឯកជន សំដៅលើគ្រឹះស្ថានសិក្សាឯកជន ដែលទទួលបានការអនុញ្ញាតឲ្យដំណើរការឡើងវិញដំណាក់កាលទី១ និងទី២។ គ្រឹះស្ថានសិក្សាឯកជនដែលទទួលបានការអនុញ្ញាត ត្រូវបន្ដអនុវត្ដគោលការណ៍ប្រតិបត្ដិស្ដង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ដិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា៕

ដកស្រង់ពី៖ business-Cambodia