ជយោក្រុមគ្រូពេទ្យកម្ពុជាព្យាបាលអ្នកឆ្លងកូវីដ១៩ជាអស់ហើយសល់អ្នកជំងឺតែ…..

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំបានឲ្យដឹងថា គិតត្រឹមពេលនេះអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាក់ព្យាបាលមានសរុបចំនួន ៤ នាក់ទៀតតែប៉ុណ្ណោះ។ ដូច្នេះមានន័យថា នៅសល់តែអ្នកជំងឺ ៤ អ្នកទៀតទេ គ្រូពេទ្យកម្ពុជាអាចព្យាបាលអ្នកជំងឺកូវីដ១៩ បានទាំងអស់ហើយ។

តាមការបញ្ជាក់ កាលពីថ្ងៃទី២៨ ខែធ្នូ ម្សិលមិញ កម្ពុជាពុំមានរកកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីបន្ថែមទៀតនោះទេ ហើយក៏ពុំមានរកឃើញអ្នកដែលជាសះស្បើយបន្ថែមទៀតនោះដែរ។ ដោយគិតព្រឹកនេះអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានសរុប ៣៦៤ នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦០ នាក់៕

ដកស្រង់ពី៖ business-Cambodia