ភ្ញៀវដណ្តើមគ្នាទិញដោយសារ “ពូ” ប្រើក្បួននេះ…

“ពូ” ជាឈ្មោះប្រេននាឡិកាដៃលំដាប់ខ្ពស់មួយ ដែលមានចំណុចពិសេសជាច្រើនកំពុងតែអង្រួន បេះដូងអ្នកនិយមលេងម៉ូដនាឡិកាដៃ ហើយមានរឿងមួយដែលហួសចិត្តបំផុតនោះគឺនាឡិកាយីហោ ខ្មែរមួយនេះលក់ថ្លៃកប់ តែបែរជាមានមនុស្សជាច្រើនទាំងក្នុងនឹងក្រៅប្រទេស ដណ្តើមគ្នាទិញនាឡិកា “ពូ” ដែលធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងពីបណ្តាញសង្គម។

មានរឿងពិសេស ៣ ដែលនាឡិកាពីបានបញ្ជូលទៅក្នុងផលិតផលនាឡិកាដៃរបស់ខ្លួន ដែលនាំអោយ ប្រេនដ៍សែនថ្លៃមួយនេះកំពុងតែឆក់បេះដូងភ្ញៀវអោយងប់មិនទិញគឺស្តាយតែម្តង។

ការកំណត់ចំនួនផលិត (limited edition) នៅក្នុងក្បួនលក់គេនិយាយថា របស់មួយដែលធ្វើអោយ ភ្ញៀវស្តាយគឺ “ភាពកម្រ” របស់ផលិតផល។ តួរយ៉ាងដូចជាថ្មីៗនេះកាលពីថ្ងៃទី ២២ ខែសីហា កន្លងទៅនេះផេកផ្លូវការរបស់នាឡិកា “ពូ”បានបញ្ជេញម៉ូដែលនាឡិកាផ្លាទីនដាំពេជ្រដែលមានឈ្មោះ ថា រាហ៊ូ ដែលមានតែមួយគ្រឿងគត់តម្លៃជាង ១២.០០០ ដុល្លារអាមេរិកឯណោះ។

ការរចនានិងប្រណិតភាព ( Luxury brand) រប់នាឡិកាដៃម៉ាក់PU (ពូ) ត្រូវបានរចនាឡើងដោយប្រើវត្ថុធាតុដើមថ្លៃៗដូចជាប្រើផ្លាទីន ពេជ្រ ស្បែក និងឌីហ្សាញជាពិសេសដល់អតិថិជន ដែលផ្តល់នូវគុណតម្លៃខ្ពស់ និងប្រណិតភាពសម្រាប់ពួកគេរាល់ពេលដែលពួកគេពាក់នាឡិកាដៃនេះ។​ ចំណែកឯការវិចខ្ចប់វិញក៏មិនធម្មតាដែរ នាឡិកាដៃត្រូវស្រោបប្រអប់ដែលច្នៃធ្វើឡើងដោយដៃឆ្លាក់ម៉ាកយីហោ(ពូ) តែម្តង។

ការធ្វើទីផ្សារទៅក្រៅប្រទេស (International Marketing) យីហោនាឡិកាដៃ PU (ពូ) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែ​តុលា ឆ្នាំ២០១៨ដោយដៃកូនខ្មែរម្នាក់ឈ្មោះ សែត ពិទូរ្យ ជាស្ថាបនិកនៃយីហោនេះ។ ក្នុងរយៈពេលមិនដល់ជាងពីរឆ្នាំផង យីហោនាឡិកាដៃ PU (ពូ) បានវាយលុកទីផ្សារមានសមត្ថភាពប្រកួតប្រជែងជាមួយយីហោធំៗល្បីៗទទួលបានភាពជោគជ័យ និងការគាំទ្រជាខ្លាំងទាំងក្នុងស្រុក រហូតវាយលុកទីផ្សារស្រុកក្រៅដល់ទ្វីបអឺរ៉ុបនិងបណ្តាលប្រទេសមួយចំនួនដូចជាជប៉ុន កូរ៉េខាងត្បូង ប្រេស៊ីល បូស្នៀ អូស្ត្រាលី អាមេរិក និង ឌូបៃជាដើម។

អត្ថបទដោយ៖ នេន សុធី